តាកែវ៖ ក្រុមអ្នកស្នេហា បក្សី កីឡា ចំនួន៣នាក់ ត្រូវបានកម្លាំង អាវុធហត្ថខេត្តតាកែវ ចាប់ឃាត់ខ្លួន ខណៈកំពុងតែប្រមូលផ្តុំគ្នា ភ្នាល់មាន់ជល់។
ការចុះបង្រ្កាបនេះបានធ្វើឡើង កាលពី វេលាម៉ោង១៤ និង១០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដោយ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយ លោកវរសេនីយ៍ត្រី ចាន់ ជៀប អនុប្រធានមន្ទីរស្រាវជ្រាវ និង បង្រ្កាបបទល្មើស ដោយបានទទួលបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការការកងរាជអាវុធហត្ថ ខេត្តតាកែវ ដឹកនាំសម្របសម្រួល នីតិវិធីដោយលោក ស្រុីវ គឹមស្រស់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ។
ចុះបង្ក្រាបល្បែងសុីសងខុសច្បាប់ជល់មាន់លើដី និងជល់មាន់តាមទូរទស្សន៍អនឡាញ៍នេះ ស្ថិតនៅចំនុចភូមិសំបួរ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។
ក្នុងនោះកម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់
១.ឈ្មោះសុខ ធី ភេទប្រុស អាយុ៥៣ឆ្នាំមុខរបរកសិករ រស់នៅភូមិក្ដីតាហុក ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស។
២.ឈ្មោះ ជិន សាន ភេទ ប្រុស អាយុ៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងវិហារ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។
៣.ឈ្មោះជីម សុភាព ភេទប្រុស អាយុ៣២ឆ្នាំមុខរបរកសិករ រស់នៅភូមិសង្កែរជួ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ។
វត្ថុតាងចាប់យករួមមាន:
១.មាន់ជល់០១ក្បាល។
២.ជញ្ជីងថ្លឹងមាន់០១ និងស្គុតរុំខ្នាយមាន់មួយចំនួន។
៣.កុំព្យួទ័រចំនួន០២គ្រឿង។
៤.ម៉ូតូគ្រប់ប្រភេទចំនួន១៦គ្រឿង។
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តតាកែវ។ដោយ ៖ បងខន