ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា អគ្គិភ័យដែលឆេះអគារមួយកន្លែងកម្ពស់៩ជាន់ ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ម្តុំជិតសាលារៀនតេជោសែន កម្មករ វេលាម៉ោងជាង ២២យប់ថ្ងៃ១៩ មករា ២០២៣ គិតមកត្រឹមម៉ោងជិត១១យប់ថ្ងៃដដែលនេះ សមត្ថកិច្ចចំរុះបានសហការគ្នា ជួយអន្តរាគមន៌គ្រប់គ្រងនិងពន្លត់បានទាំងស្រុងហើយ មិនរាលដាលបន្តទៀតទេ។
បើតាមលោកឧត្តមសេនីយ៌ទោ ស្នងការនគរបាលខេត្តបញ្ជាក់បន្ថែមថា មនុស្សទាំងអស់ក្នុងអាគារនេះ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះនាំមកកន្លែងសុវត្ថិភាព មិនមានអ្នករងគ្រោះថ្នាក់ទេ។
ទោះជាយ៉ាងនេះក្តី ភ្លាមៗសមត្ថកិច្ចនៅពុំទាន់ដឹងពីមូលហេតុ ដែលនាំឲ្យមាន អគ្គិភយ័នេះនៅឡើយ រង់ចាំការស្រាវជ្រាវបន្ត៕
ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ