អ្នកស្នេហា ប្រឹងអភិរក្ស ល្បែងបន្សល់ទុក លើជញ្ជាំងសិលា ៦នាក់ ត្រូវប៉ូលិស អោយទៅផ្ទះវិញអស់ហើយ ក្រោយ…!

ខេត្តបាត់ដំបង៖ អ្នកស្នេហា និងអភិរក្សបក្សីកីឡា បន្សល់ទុកលើជញ្ជាំងសិលា តាំងពីដូនតា ៦នាក់ ត្រូវលោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ចុះបង្ក្រាបករណីលេងល្បែង នៅក្នុងមូលដ្ឋានត្រង់ចំណុចបឹងសង្កែ ស្ថិតក្នុងភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង វេលាម៉ោង១៦នឹង៣០នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ។

សមត្ថកិច្ច ប្រាប់ថា អ្នកប្រព្រឹត្តចំនួន៦នាក់៖

ទី១.ឈ្មោះ ភឿក ប៊ិន ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅភូមិកំពង់ស្រមរ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ទី២.ឈ្មោះ វរ វុត ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ទី៣.ឈ្មោះ ផាន សរ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ទី៤.ឈ្មោះ រង កក្កដា ហៅ ម៉ាប់ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ទី៥.ឈ្មោះ អ៊ុំ ផល្លី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ទី៦.ឈ្មោះ ពុំ វាស្នា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

វត្ថុតាងដកហូតរួមមាន៖
មាន់ឈ្មោលចំនួន ០២ក្បាល ។
កៅស៊ូហ៊ុំធ្វើសង្វៀនសម្រាប់ប្រជល់មាន់ចំនួន០១ ។
ម៉ាស៊ីនកំណត់ម៉ោងចំនួន ១គ្រឿង ។
ក្រណាត់ក្រាលសង្វៀនចំនួន១ ។
ឆ្នាំងដាំទឹកស្អំមាន់ចំនួន១ ។
ម៉ូតូចំនួន០៨គ្រឿង ។
ស្បែកជើងចំនួន ៣សម្រាប់ ។

ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ ទាំង៦នាក់ខាងលើ ត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះ បន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារ មកធានាត្រឡប់ទៅមូលដ្ឋានវិញ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close