ចប់បាត់! ខូច អនាគត អស់ ដោយសារតែ ថ្នាំញៀន១កញ្ចប់!

ខេត្តតាកែវ៖ ជនសង្ស័យ ប្រុស ស្រី ៤នាក់ ត្រូវបាន កម្លាំងសមត្ថកិច្ចនគរបាលស្រុកទ្រាំង ចាប់ឃាត់ខ្លួន រួមនឹង វត្ថុតាង ថ្នាំញៀន មួយកញ្ចប់តូច។

ការចុះបង្រ្កាបនេះ បានធ្វើឡើង ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៣ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ដោយមានការចង្អុលបង្ហាញពីលោក វរៈសេនីយ៍ឯក ឃុត ភិន អធិការនគរបាលស្រុកទ្រាំង កម្លាំងជំនាញបានចុះល្បាតតាមភូមិសាស្រ្តសំខាន់ៗក្នុងឃុំរនាម និងសហការជាមួយលោកមេភូមិខ្លោងទ្វា នៅវេលាម៉ោង ១៥ និង ០០ នាទីបានធ្វើការឃាត់ខ្លួនមុខសញ្ញា រក្សាទុកនិងប្រើប្រាស់សារធាតុញៀន ៤នាក់

១. ឈ្មោះ ឡុង ថេន ភេទ ស្រី អាយុ ៣៣ ឆ្នាំរស់នៅភូមិ ខ្លោងទ្វា ឃុំ រនាម ស្រុកទ្រាំង ខេត្តតាកែវ មុខរបរ កសិករ។
២. ឈ្មោះ គន់ សុធា ភេទប្រុស អាយុ ៣៥ ឆ្នាំរស់នៅភូមិ ខ្លោងទ្វា ឃុំ រនាម ស្រុកទ្រាំង ខេត្តតាកែវ មុខរបរ កសិករ ។
៣. ឈ្មោះ ស៊ុន វ៉ាត់ ភេទ ស្រី អាយុ ៤០ ឆ្នាំរស់នៅភូមិ ខ្លោងទ្វា ឃុំ រនាម ស្រុកទ្រាំង ខេត្តតាកែវ មុខរបរ កសិករ ។
៤. ឈ្មោះ អ៊ឹម ស្រីសុខ ភេទ ស្រី អាយុ ៣២ ឆ្នាំរស់នៅភូមិ ខ្លោងទ្វា ឃុំ រនាម ស្រុកទ្រាំង ខេត្តតាកែវ មុខរបរ កសិករ។

ដកហូតបានម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ១កញ្ចប់ និង ម៉ូតូ១គ្រឿងសម្ភារ:ប្រើប្រាស់មួយចំនួន។

ករណីនេះ កម្លាំជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ដោយ ៖ បងខន

អត្ថបទដែលជាប់ទាក់ទង
Open

Close