ក្រុមទំពាំងស្អុយ ប្រមាណ ៣០នាក់ ជិះម៉ូតូ២០គ្រឿង ព្រួតគ្នាយកដុំថ្មគប់ផ្ទះលក់កាហ្វ ប៉ូលិស ឃាត់បាន៨នាក់ ហើយ!

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ប្រាប់អោយដឹងថា បាន ឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ ព្រួត គ្នាយកដុំថ្មគប់ផ្ទះលក់កាហ្វេបណ្តាលឲ្យ បែកកញ្ចក់ទូកាហ្វេ និងធ្លុះទ្វាររបងផ្ទះ ) ។

ជនសង្ស័យទី១-ឈ្មោះ សរ ពលចក្រា ហៅ ត្រា ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យចំរើនផល ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលូ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចភូមិចំរើន ផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ទី២-ឈ្មោះ ហ៊ាន សីកាចាង ហៅ ចាង ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ានអនឡាញ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចក្រោយវិទ្យាល័យសាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ទី៣-ឈ្មោះ ជុំ សុភារ៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកលាងចាន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុច សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ទី៤-ឈ្មោះ ហ្គោល អារ៉ាវី ហៅ រ៉ា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកជញ្ជូនក្រុមហ៊ុនហ្វូតផេនដា ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលូ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ទី៥-ឈ្មោះ ស៊ន សុភ្ភ័ត្រ្តា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ១០បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ទី៦-ឈ្មោះ ឈៀង ប៊ុនណេង ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុច សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ទី៧-ឈ្មោះ ចេង ម៉ាណាត់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ -ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ទី៨-ឈ្មោះ ចាន់ ថន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សសាលាអង្គការភាពញញឹម ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក

ម៉ូតូម៉ាកស្កូបពី ពណ៌ ស លេខតួ និងលេខម៉ាស៊ីន៥៣១៧៧៤០ ពាក់ផ្លាកលេខ ភ្នំពេញ១IU-៥២៣៨ ចំនួន០១គ្រឿង

ម៉ូតូម៉ាកសេ១២៥ ពណ៌ ខ្មៅ លេខតួ និងលេខម៉ាស៊ីន ៥៩០៦៥៣២ ពាក់ផ្លាកលេខ ភ្នំពេញ១AM-៧១២៨ ចំនួន០១គ្រឿង

ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ១G-០៣៥៥ចំនួន ០១ គ្រឿង

ជនរងគ្រោះ ឈ្មោះ អូន ឧស្សាហ៍ ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់កាហ្វេ មានទីលំនៅផ្ទះលេខ៧០៤ ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្ភារៈខូចខាត បែកកញ្ចក់ទូកាហ្វេ និងធ្លុះទ្វាររបងផ្ទះ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២១ និង ៤០ នាទីអាធ្រាត្រ មានករណី ធ្វើឲ្យខូច ព្រួតគ្នាយកដុំថ្មគប់ផ្ទះលក់កាហ្វេបណ្តាលឲ្យ បែកកញ្ចក់ទូកាហ្វេ និងធ្លុះទ្វាររបងផ្ទះ) ប្រព្រឹត្តនៅចំណុចតូបលក់កាហ្វេផ្ទះលេខ៧០៤ ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឺងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួនប្រហែល ៣០នាក់ ជិះម៉ូតូចំនួនប្រហែល ២០ គ្រឿង ឈ្មោះ ហ៊ាន សីកាចាង ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគី និច ពណ៌ស ឆ្នាំផលិត២០២១ មិនចាំផ្លាកលេខ ឌុបឈ្មោះ សរ ពលចក្រា ហៅ ត្រា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ , ឈ្មោះ ជុំ សុភារ៉ា ភេទប្រុស អាយុ១៨ ឆ្នាំ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស-ត្រួយចេក មិនចាំឆ្នាំផលិត មិនចាំ ផ្លាកលេខឌុបឈ្មោះឈៀង ប៊ុនណេង ភេទប្រុស អាយុ១៨ ឆ្នាំ,ឈ្មោះ ហ្គោល អារ៉ាវី ភេទប្រុស អាយុ២០ ឆ្នាំ ជិះម៉ូតូម៉ាកស្កុបពីអាយ ពណ៌ ស ឌុបឈ្មោះសក្តិ ភេទ ប្រុស អាយុប្រហែល ១៨ ឆ្នាំ , ឈ្មោះ ចេង ម៉ាណាត់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត២០២១ មិនចាំផ្លាកលេខឌុប ឈ្មោះ ភស្តា ភេទ ប្រុស អាយុប្រហែល ១៧ ឆ្នាំ , ឈ្មោះ ស៊ន សុភ្ភ័ត្ត្រា ភេទ ប្រុស អាយុ១៨ ឆ្នាំ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស-ផ្កាឈូក ឆ្នាំផលិត២០១៤ មិនចាំផ្លាកលេខឌុបឈ្មោះ ភត្ត្រា ភេទប្រុស អាយុប្រហែល១៩ ឆ្នាំ ,ឈ្មោះ ចាន់ ថន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ ក្រហម ពាក់ផ្លាកលេខភ្នំពេញ១G-០៣៥៥ ,ឈ្មោះ វីត ភេទ ប្រុស អាយុប្រហែល ១៧ ឆ្នាំ ជិះម៉ូតូមិនចាំម៉ាកជាមួយបក្ខពួកមិនស្គាល់ឈ្មោះ និងបក្ខពួកប្រហែល២០ នាក់ទៀតមិនស្គាល់ឈ្មោះ ជិះម៉ូតូប្រហែលជាង១០គ្រឿងទៀតបានជួបជុំគ្នានៅកោះពេជ្រនិងនាំគ្នាអង្គុយលេងនៅទីនោះ រហូតដល់ម៉ោង២៣ និង២០ នាទី ថ្ងៃខែឆ្នាំដដែលឈ្មោះ រក្ស ភេទប្រុស អាយុប្រហែល១៩ ឆ្នាំជិះម៉ូតូមិនចាំម៉ាក ឌុបបក្ខពួកម្នាក់ទៀតមិនស្គាល់ឈ្មោះ បានបបួលបក្ខពួកទៅគប់ផ្ទះលក់កាហ្វេT៤ ស្ថិតនៅផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយសារក្រុមទីT៤ បានយកកាំបិតទៅកាប់ទ្វារផ្ទះបងស្រីដែលធ្លាប់ស្គាល់ជនសង្ស័យកន្លងមកដែលលក់កាហ្វេនៅក្បែរផ្ទះលក់កាហ្វេT៤ ស្ថិតនៅផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីបបួលគ្នាហើយ ជនសង្ស័យខាងលើ បាននាំគ្នាជិះម៉ូតូទៅផ្ទះលក់កាហ្វេT៤ ស្ថិតនៅផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពេលទៅដល់ផ្ទះលក់កាហ្វេនោះបានបិទទ្វារផ្ទះ ហើយម្ចាស់ផ្ទះបានចូលដេកអស់ហើយ ពេលឃើញដូច្នេះក្រុមជនសង្ស័យ បានរើសដុំថ្មក្បែរផ្ទះ ហើយនាំគ្នាគប់ទៅលើទ្វារ និងដំបូលផ្ទះលក់កាហ្វេT៤ ស្ថិតនៅផ្លូវបេតុង ភូមិទ្រា២ បណ្តាលឲ្យ បែកកញ្ចក់ទូកាហ្វេ និងធ្លុះទ្វាររបងផ្ទះ រួចក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង
Open

Close