មេខណ្ឌ និងមេស្រុក បើកកិច្ចប្រជុំស្តីពីការពង្រឹងការងារសន្តិសុខ​ និងសណ្តាប់ធ្នាប់សាធារណ:​ រវាងស្រុក-ខណ្ឌ​ ជាប់ព្រំប្រទល់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩​ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌកំបូល​ នៃរាជធានីភ្នំពេញ​ បានសហការជាមួយរដ្ឋបាលស្រុកអង្គស្នួល​ នៃខេត្តកណ្តាល រៀបចំកិច្ចប្រជុំស្តីពីការពង្រឹងការងារសន្តិសុខ​ និងសណ្តាប់ធ្នាប់សាធារណ:​ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្រុក-ខណ្ឌ​ ជាប់ព្រំប្រទល់​ ក្រោមអធិបតីភាពលោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណ:អភិបាលខណ្ឌកំបូល​ និងលោក​ ខុន​ សេរីរដ្ឋា​ អភិបាល​ នៃគណ:អភិបាលស្រុកអង្គស្នួល​ នៅសាលប្រជុំសាលាស្រុកអង្គស្នួល​ ខេត្តកណ្តាល។

តាមរយ:កិច្ចប្រជុំនេះ​ រដ្ឋបាលស្រុក-ខណ្ឌ​ ទាំងពីរបានឯកភាព​ និងបន្តកិច្ចសហការគ្នាលេីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណ:​ ជាពិសេសការបង្ការ​ ទប់ស្កាត់​ និងបង្រ្កាបបទល្មេីសផ្សេងៗក្នុងមូលដ្ឋាន​ ព្រមទាំងការងារអន្តរាគមន៍និងសង្រ្គោះពេលមានគ្រោះមហន្តរាយកេីតឡេីង។

ទន្ទឹមនេះ​ ភាគីទាំងពីរក៏បានឯកភាពសហការគ្នាលេីការងារផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ​ និងការអភិវឌ្ឍន៍មូលដ្ឋានស្រុក-ខណ្ឌទាំងពីរឱ្យមានភាពរីកចម្រេីន​លេីគ្រប់វិស័យ។

 

 

អត្ថបទដែលជាប់ទាក់ទង
Open

Close