ប្រកាសតែងតាំង នាយករងរដ្ឋបាលខណ្ឌចំការមន ២រូប

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ក្រោមអធិបតីភាពលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោក-លោកស្រីនាយក-នាយករង-នាយិការងរដ្ឋបាលខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានក្រុមយោធាភូមិភាគពិសេសប្រចាំខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ/អង្គភាពចំណុះរដ្ឋបាលខណ្ឌទាំង១២, លោកចៅសង្កាត់ទាំង០៥, លោក-លោកស្រីនាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៥, លោកប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំខាងលើ មានរបៀបវារៈដូចខាងក្រោម៖
១-ការកំណត់ចំណុចគោលដៅពួនស្ទាក់ និងបែងចែកការទទួលខុសត្រូវក្នុងមូលដ្ឋាន។
២-ការទប់ស្កាត់បទល្មើសកាត់ខ្សែភ្លើងបំភ្លឺសាធារណៈ។
៣-ការត្រួតពិនិត្យ និងពង្រឹងការងារអាជីវកម្មល្បែងផ្សងសំណាង។
៤-ការកំណត់គោលដៅត្រួតពិនិត្យការប្រកាសបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ។
៥-ផ្សព្វផ្សាយរបាយការណ៍លទ្ធផល នៃការចុះពិនិត្យ និងដោះស្រាយផលប៉ះពាល់បរិស្ថាននៅទីតាំងភោជនីយដ្ឋាន KABUKI-CHO សង្កាត់ទន្លេបាសាក់។
៦-ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុងឱកាសពិធីបុណ្យឆ្នាំថ្មី ប្រពៃណីចិន វៀតណាម។
៧-បញ្ហាផ្សេងៗ

ប្រកាសតែងតាំងនាយករងរដ្ឋបាលខណ្ឌចំការមន ចំនួន ២រូប រួមមាន៖
១-លោកស្រី នី សៀវហ៊ុន ជានាយិការងរដ្ឋបាលខណ្ឌចំការមន
២-លោក សន ភត្រា ជានាយករងរដ្ឋបាលខណ្ឌចំការមន

អត្ថបទដែលជាប់ទាក់ទង
Open

Close