ខេត្តកំពង់ស្ពឺ៖ នគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា នាយប់ថៃ្ង១៨ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង៤៥នាទី នៅលើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រ១១៨-១១៩ ត្រង់ចំណុចភូមិគោល ឃុំមនោរម្យ ស្រុកថ្ពងមានគោយន្ត១គ្រឿង ម៉ាកគូបូតា ពណ៌ក្រហមសណ្តោងរទេះដឹកឈើខ្លុង អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មិនស្គាល់អាសយដ្ឋាន បានរត់គេចខ្លួនបន្ទាប់ពីបង្កគ្រោះថ្នាក់ជាមួយរថយន្ដ ម៉ាកសាំយ៉ុង ពណ៌ស ផ្លាកលេខ តាកែវ2 A -3708 បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា ពីកើតទៅលិចមកដល់ចំណុចខាងលើបានបាក់ភ្លៅគោយន្ត រេចង្កូតទៅបុកចំពីមុខរថយន្ត ម៉ាកសាំយ៉ុង ពណ៌សតែម្ដង។
ក្នុងហេតុការណ៍ខាងលើបណ្ដាលឱ្យអ្នកបើកបរ ឈ្មោះ តយ សំអាត ភេទប្រុស អាយុ២៦ឆ្នាំរបួសស្រាល អ្នករួមដំណើរម្នាក់ឈ្មោះខែម ឃីម ភេទប្រុសអាយុ៤៦ឆ្នាំ របួសធ្ងន់ អ្នកទាំងពីររស់នៅភូមិដូនទិព្វ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ច កត់សម្គាល់ជាច្រើនដង គឺគ្រឿងយន្ដលក្ខណៈ គោយន្ដឆ្នៃនេះ បានបង្កគ្រោះថ្នាក់ជាបន្ដបន្ទាប់និងបង្កអោយខូចខាតសម្ភារៈមធ្យោបាយ អាយុជីវិតអ្នកបើកបរ ពិសេសការមិនបានគឹតអំពីសុវត្ថិភាពក្នុងការដាក់នៅចំណាំងផ្លាតជាសញ្ញាផ្ដល់អោយអ្នកដំណើរផ្សេងទៀត នៅពេលកំពុងតែបើកបរបញ្ជាយានស្រាប់តែគោយន្ដច្នៃ បង្ហាញវត្ដមានលើដងផ្លូវតែម្ដង។
សមត្ថកិច្ច សំណូមពរដល់ពលរដ្ឋ ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយការគោរព និងអនុវត្ដតាមគោលការណ៍ច្បាប់ ជាធរមាន។