លោកឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំកម្លាំង សហការចុះការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងជួយរុះរើផ្ទះសម្បែងប្រជាពលរដ្ឋ ដែលប្រឈមនឹងការបាក់ស្រុតផ្ទះចូលក្នុងសន្តព្រែក
កណ្តាល៖ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកម្លាំង សហការចុះការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងជួយរុះរើផ្ទះសម្បែងប្រជាពលរដ្ឋ ដែលប្រឈមនឹងការបាក់ស្រុតផ្ទះចូលក្នុងសន្តព្រែក ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ជាថវិកា និងគ្រឿងឧបភោគមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ផងដែរ។
ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ឯកឧត្តម អភិបាល អភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការ បញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆត្រយោង ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល មន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។