ACU ចេញលិខិតព្រមាន ផ្អាកជាបណ្ដោះអាសន្ន នៅមុខងាររបស់ អភិបាលស្រុកបសេដ្ឋ លោក ឈឺន សុធន

 

ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយចេញលិខិតស្នើលោក ឈឺន សុធន អភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺចាត់ចែងចំពោះមុខឲ្យលោកស្រី វន់ ឈើវិនគីអាសាយណាវ ផ្អាកសកម្មភាពក្នុងការប្រមូលទិញទិញដីដោយខុសច្បាប់ដោយមានលោក សុិន សារុន នាយករដ្ឋបាលជាអ្នករៀបចំយកដីរបស់រដ្ឋក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តលក់ឲ្យឈ្មួញ។ នេះបើយោងតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលបណ្ដាញសារព័ត៌មានយើង ទើបទទួលបាននៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ។

ក្នុងលិខិតចុះថ្ងៃទី១៦ មករានេះ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ក៏បានស្នើឲ្យលោក ស៊ិន សារុន នាយករដ្ឋបាលដែលបានចម្លងដៃម៉ារីវែងបើកទំនប់ទឹកពីឆ្នាំយាមទំនប់ដំណើរការបើកទឹកពង្រឹងបង្អោកទឹកក្នុងទំនប់ ដើម្បីធ្វើការវាស់វែងដីយកលក់ បញ្ឍប់សកម្មភាពនេះ និងប្រគល់ដៃម៉ារីវែងចម្លងនេះមកឲ្យសាលាស្រុកបសេដ្ឋរក្សាទុក។

ក្នុងលិខិតបញ្ជាក់យ៉ាងច្បាស់ៗថា អង្គភាពប្រឆាំងអំពើពុករលួយសុំឱ្យលោកអភិបាលស្រុកចាត់ចែងចំពោះមុខនេះដើម្បីបញ្ឈប់នៅសកម្មភាពទាំងពីរខាងលើនេះជាបន្ទាន់ ព្រោះទង្វើនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងករណីនេះ។

លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀតថា ក្នុងករណីលោកអភិបាលស្រុកមិនព្រមបញ្ឈប់នូវសកម្មភាពទាំង២នេះ ឬសកម្មភាពទាំង២នៅតែបន្ត-អនុវត្តតាមមាត្រា២៦(បុព្វសិទធិពិសេសរបស់អង្គភាពប្រឆាំងអំពើពុករលួយ)នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ខ្ញុំនឹងស្នើឲ្យអាជ្ញាធរឋានានុក្រមពាក់ព័ន្ធឲ្យផ្អាកជាបណ្ដោះអាសន្ននៅមុខងាររបស់លោកអភិបាលស្រុក៕

អត្ថបទដែលជាប់ទាក់ទង
Open

Close