ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៤:០០នាទីទាបភ្លឺ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូលើផ្លូវសាធារណ: នៅចំណុចបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណ:កម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។
ឃាត់ខ្លួនក្មេងទំនើរចំនួន២នាក់៖
១- ឈ្មោះ តុង គីមតង ហៅ តង ភេទប្រុស ជនជាតិខ្នែរ (ជាអ្នកឌុប)
២- ឈ្មោះ សម យ៉ាឧត្តម ហៅ ឧត្តម ភេទប្រុស ជនជាតិខ្មែរ (ជាអ្នកជិះពីក្រោយ)
វត្ថុតាងដកហូត៖ ម៉ូតូម៉ាក Honda Dream c125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GI-1617 ជារបស់ឈ្មោះ តុង គីមតង ហៅ តង)។
បច្ចុប្បន្នក្មេងទំនើរ និងវត្ថុតាងខាងលើ កម្លាំងបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាសួរ និងចាត់ការបន្តតាមនីតិវិធី៕