ស្រ្ដី​ម្នាក់ ​សម្រេចចិត្តបង្ហោះសារជាថ្មីម្ដងទៀត ដើម្បីស្វែងរ កិច្ចអន្តរាគមន៍ ឱ្យរួចផុតពីកា​រវាយដំធ្វើបាបពីសំណាក់បុរសជាឪពុកចុង…!

ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ សូមជម្រាបជូន​អំពីចំណាត់ការស្រាវជ្រាវពាក់ព័ន្ធ​រឿងរ៉ាវ​ដែល ស្រ្ដី​ម្នាក់​បា​នរៀបរាប់អំពីការសម្រេចចិត្តបង្ហោះសារជាថ្មីម្ដងទៀត ដើម្បីស្វែងរ កិច្ចអន្តរាគមន៍ ឱ្យរួចផុតពីកា​រវាយដំធ្វើបាបពីសំណាក់បុរសជាឪពុកចុងតាមរយៈ​គណនី​ហ្វេសប៊ុក​ “chhinamo chhinamo”​

សូមគោរពជម្រាបជូនជ្រាប​អំពីដំណេីររឿងរ៉ាវមួ​យ​ដែលបានកេីតឡេីងក្នុងគ្រួសារមួយនៅភូមិទី៦ឃុំយាយម៉ៅ​ពេជ្រ​និល​ស្រុកភ្នំស្រួច​ខេត្ត​កំពង់​ស្ពឺ​ ។

ខាងក្រោមនេះជាការរៀបរាប់សង្ខេបខ្លឹមសាររបស់​ admin ដេីម្បី​ងាយយល់៖ នាងខ្ញុំឈ្មោះ​ ស្រី​អន​ មានម្ដាយបង្កេីតនិងឪពុកចុង
បានរស់នៅក្នុងផ្ទះជាមួយគ្នាដោយឪពុកចុងនិងម្ដា​យបង្កេីតបានបង្ខំអោយនាងខ្ញុំរៀបការនិងមានស្វាមីជាមួយបុរសម្នាក់ដែលខ្ញុំគឹតថាមនបានស្រឡាញ់​ទាល់តែសោះនិងជាមនុស្សមានប្រវត្ដិកេីតរោគា​ទៀតផង​ ក្រោយឪពុកចុងនិងម្ដាយបង្ខំឱ្យរៀបការ​នាងខ្ញុំប្រកែកមិនឈ្នះពិធីអាពាហ៍ពិពាហ៍មួយបាន​កេីតឡេីងដោយបញ្ចប់ទៅវិញទាំងស្ថានភាពដ៏​សោះកក្រោះគ្មានទឹកតមរាត្រីទឹកឃ្មុំប្រែជាទឹកខ្មេះ​
ឪពុកចុងនិងម្ដាយខ្ញុំប្រាប់ថាបេីនាងខ្ញុំមិនយកទេគឺ​គាត់នឹងសងបណ្ដាការគេច្រេីនណាស់ដូច្នេះនាងខ្ញុំ​មានជម្រេីសតែមួយគត់គឺផ្ញេីសារសុំកិចចអន្ដរាគមន៍​ពីថ្នាក់ដឹកនាំ​ពិសេសសម្ដេចពុក។ នៅក្នុងនោះនាងបានបង្ហោះរូបដែលរងនូវអំពើហិង្សាពីសំណាក់បុរ​សជាឪពុកចុង​ ចូលទៅផេករបស់សម្ដេចពុកដើម្បីសុំអន្តរាគមន៍ទៀតផង។

ថៃ្ងទី​១៧​ ខែមករា​ ឆ្នាំ២០២៣​ ជំនាញ​បានបញ្ជាឱ្យ​កំ​លាំង​នគរបាល​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំ​ស្រួ​ចចុះទៅកាន់ផ្ទះនារីរងគ្រោះនិងជួបជាមួយឪពុក​ចុង​ ម្ដាយ​បង្កើត​រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដេីម្បី​ស្ដាប់​ការបកស្រាយនិងបំភ្លឺជុំវិញរឿងរ៉ាវដែលនាង​ស្រីអន​ បានបង្ហោះ​សារដ៏កំសត់និងស្នេីសុំរកកិច្ចអន្ដ​រាគមន៍អោយជួយនាងរួចផុតពីកណ្ដាប់ដៃបុរសជាប្ដី​តាមអំណាចបង្ខំលោកឪពុកចុងនិងម្ដាយបង្កេីតដែ​លបង្ខំអោយកូនយកប្ដីដែលខ្លួនមិនពេញចិត្ដនិងចា​ប់ចិត្ដស្រឡាញ់​ ទីបំផុត​រឿងរ៉ាវ​មិនដូចការពិតនោះទេ​ នាងឈ្មោះ​ ស្រីអន​ បានទទួល​ស្គាល់​ថាប៉ុន្មាន​ថៃ្ង​នេះខ្លួនទេីបនឹងរៀបការរួចបានចេញទៅផ្ទះខាង​ប្ដីដេីម្បីសែនព្រេនជីដូនជីតាខាងប្ដីនិងបានវិលត្រឡប់មកដល់ផ្ទះនៅភូមិទី៦ឃុំយាយម៉ៅ​ពេជ្រ​និល​ ស្រុកភ្នំស្រួច​ ហេីយបានជម្រាបជូនសមត្ថកិច្ចថា​ ខ្លួនមិនមានបំណងប្ដឹងទៅឪពុកចុងនិងម្ដាយបង្កេីតទេ​ តែមានបំណងសុំអោយសមត្ថកិច្ចជួយឱ្យ​នាង​បានលែងប្ដីដេីម្បីទៅរស់នៅជាមួយ(🙎)​ដែលរង់​ចាំនាង…​ សមត្ថកិច្ច​បានពន្យល់និងណែនាំនាង​ស្រីអន​ ថាបញ្ហាបង្ហោះព័ត៌មានបែបនេះធ្វេីឱ្យមហាជន​មានការភ័យតក់ស្លុតនិងកងវល់ណាស់ដូច្នេះ​នា​ងបា​នសុំទោសមកដល់សមត្ថកិច្ចនិងមហាជនកុំឱ្យខឹង​នាងមកពីនាងចង់បានចាកចេញទៅរកក្ដីសុខជាមួ​យមនុស្សដែលអាចផ្ដល់ក្ដីស្រឡាញ់ជូននាង👨‍❤️‍👨

សូមសាធារណៈជនជូនជ្រាបតាមការគួរ!

អត្ថបទដែលជាប់ទាក់ទង
Open

Close