មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ថ្មីមួយកន្លែងទៀត នៅតាមបណ្តោយមហាវិថីហាណូយ បានបើកដំណើរការសាកល្បងចាប់ពីថ្ងៃនេះតទៅហើយ!

ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងកំណើនយានយន្តក្នុងប្រទេសកម្ពុជា និងជាពិសេសដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រីកការផ្តល់សេវាសាធារណៈ ឱ្យកាន់តែទូលំទូលាយ និងកាន់តែខិតជិតបងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនខេមបូឌា ម៉ូទ័រវីហ៊ីឃល អ៊ិនស្ពេកសិន (Cambodia Motor Vehicle Inspection) បានសម្រេចបើកឱ្យដំណើរការសាកល្បង មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ថ្មីមួយកន្លែងនៅតាមបណ្តោយមហាវិថីហាណូយ ជិតច្រកចូលវត្តសំរោងអណ្តែត។

មណ្ឌលឆៀកថ្មីរបស់ក្រុមហ៊ុន ខេមបូឌា ម៉ូទ័រវីហ៊ីឃល អ៊ិនស្ពេកសិន (Cambodia Motor Vehicle Inspection) បានទទួលអាជ្ញាបណ្ណអនុញ្ញាតឱ្យធ្វើអាជីវកម្មពី ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលធានាបានថាការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅទីនេះ គឺប្រកបដោយភាពត្រឹមត្រូវគ្រប់លក្ខខណ្ឌ តាមបទដ្ឋានបច្ចេកទេស។

សូមជម្រាបជូនដែរថា៖ មណ្ឌលត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តថ្មី ហាណូយសំរោងអណ្តែត មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីហាណូយ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មណ្ឌលបើកដំណើរការរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ១៧:០០នាទីល្ងាច៕

ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខ៖ 011 579 697 ឬ 016 719 293
:: ផែនទីទីតាំងសូមចុចលើតំណភ្ជាប់នេះ៖ https://goo.gl/maps/f2j37aSwAdwPZf5P8

អត្ថបទដែលជាប់ទាក់ទង
Open

Close