មន្ទីរពេទ្យ ហ្លួងម៉ែ ដែលនឹងក្លាយជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក បានទទួលព្រះរាជអំណោយដ៏ឧត្តុងឧត្តម ថ្លៃថ្លាបំផុត របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

ភ្នំពេញ៖នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៣ មន្ទីរពេទ្យ ហ្លួងម៉ែ  ដែលនឹងក្លាយជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក បានទទួលព្រះរាជអំណោយដ៏ឧត្តុងឧត្តម ថ្លៃថ្លាបំផុត របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ   ព្រះវររាជមាតាជាតិខ្មែរ  ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដល់មន្ទីរពេទ្យ ហ្លួងម៉ែ ដើម្បីប្រើប្រាស់ជាប្រយោជន៍ដ៏សំខាន់ក្នុងការជួយប្រជារាស្រ្តខ្មែរដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហ្លួងម៉ែ ។

ព្រះរាជអំណោយដ៏ឧត្តុងឧត្តម ថ្លៃថ្លាបំផុត របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ រួមមាន÷

  ព្រះរាជទ្រព្យដ៏ថ្លៃថ្លា ជាថវិកា  ចំនួន ២០០,០០០ ដុល្លា

  ព្រះរាជទ្រព្យដ៏ថ្លៃថ្លា ជាម៉ាស់  ចំនួន ១០,០០០ បន្ទះ

  ព្រះរាជទ្រព្យដ៏ថ្លៃថ្លា ជាឱសថបុរាណចិន ចំនួន ១,០០០ ប្រអប់

ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃមន្ទីរពេទ្យ ហ្លួងម៉ែ សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះព្រះរាជហឫទ័យដ៍ឧត្តុងឧត្តម ថ្លៃថ្លា ខ្ពង់ខ្ពស់បំផុត របស់សម្តេចព្រះមហាក្សត្រី  ព្រះវររាជមាតាជាតិខ្មែរ  ដែលជានិច្ចកាលព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោសប្រទានដល់មន្ទីរពេទ្យ  ហ្លួងម៉ែ ជាដ៍រាបរៀងមក ។

អត្ថបទដែលជាប់ទាក់ទង
Open

Close