ខេត្តព្រះសីហនុ៖ ម្ចាស់គណនីឈ្មោះ Ju Ly បានលើកឡើងពីបញ្ហាតម្លៃអាហារ នៅទីតាំងតាមមាត់ឆ្នេរព្រែកត្រែង ជាកំហុសមួយ ដែលអ្នកលក់ត្រូវអនុវត្តបន្ទាន់ គឺការរៀបចំបញ្ជីមុខម្ហូប និងមានដាក់តម្លៃឱ្យបានត្រឹមត្រូវ ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវដែលអញ្ជើញចូលទទួលទានអាហារ ។
ដោយឡែកចំពោះ សាមីខ្លួន គណនី Ju Ly មុននឹងធ្វើការលើកឡើង ឬរិះគន់ គួរតែពិនិត្យឱ្យបានច្បាស់ពីបរិមាណអាហារ និងតម្លៃតើសមរម្យឬទេ ឬក៏គ្រាន់តែបង្ហោះដើម្បីទាក់ទាញចំណាប់អារម្មណ៍ បង្កើតភាពល្បីរបស់គណនីខ្លួន ខណៈដែលតាមមុខម្ហូប និងតម្លៃដែលសរសេររៀបរាប់មកនេះ ដូចជាមិនលើសលប់ពេកទេ ។ ចំណុចនេះមិនមែនយើងខ្ញុំការពារ ឬកាន់ជើងភាគីណាមួយនោះឡើយ ។
ដើម្បីជាក់ច្បាស់ ប្រសិនបើមានរូបភាពអាហារ អមជាមួយ នោះនឹងធ្វើឱ្យសាធារណជន កាន់តែងាយស្រួលក្នុងការស្វែងយល់ថា តម្លៃដូចដែលបានរៀបរាប់សមរម្យ ត្រឹមត្រូវឬទេ ។