ករណីឃាត់ ម៉ូតូកែច្នៃបំពង់សុីមាំង កន្លងមករួមទាំងម៉ូតូ របស់ជនជាតិជប៉ុន ស្នងការ បំភ្លឺថា…!

ស្នងការដ្ឋាននគរបាលខេត្តកំពត ៖ សូមបកស្រាយបន្ថែមពាក់ពន្ធ័ការឃាត់ទុកម៉ូតូកែច្នៃបំពង់សុីមាំង ពេលខ្លះការអនុវត្តភារៈកិច្ចរបស់សមត្ថកិច្ចអាចធ្វើអោយប៉ៈពាល់ដល់អារម្មណ៍ របស់ម្ចាស់ម៉តូ ជាក់ស្តែងដូចករណីដែលសមត្ថកិច្ច បានធ្វើការឃាត់ម៉ូតូដែលកែច្នៃបំពង់សុីមាំងកន្លងមករួមទាំងម៉ូតូរបស់ជនជាតិជប៉ុននោះ ឯកឧត្តម អភិបាលខេត្តលោកបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិដែលបានមកលេងនៅខេត្តកំពត ។

និយាយជារួមផ្លូវដែលបងប្អូនជិះម៉ូតូកែច្នៃបំពង់សុីមាំងភាគច្រើននៅផ្លូវមាត់ព្រែកចាប់ពីស្ពានកំពង់បាយរហូតដល់ផែកោះស្មៅ និងតាមទីតាំងផ្សេងៗទៀតក៏មាន!

មូលហេតុអ្វីបានជា ឯកឧត្តម អភិបាលខេត្ត តែងតែបញ្ជាមកសមត្ថកិច្ចអោយធ្វើការឃាត់ម៉ូតូកែច្នៃទាំងអស់នោះ ពីព្រោះនៅលើដងផ្លូវមាត់ព្រែកមានមន្ទីរពេទ្យបង្អែកខេត្តដែលមានអ្នកជំងឺមកសំរាកព្យាបាលជាច្រើន មន្ទីរអង្គភាពផ្សេងៗក៏នៅលើដងផ្លូវស្របមាត់ព្រែក ជាពិសេសភ្ញៀវជាតិនិងអន្តរជាតិដែលមកកំសាន្តនៅខេត្តកំពត តែងតែមកកំសាន្តនៅតាមមាត់ព្រែកផងដែរ ពេលខ្លះអ្នកជិះម៉ូតូកែច្នៃបំពង់សុីមាំងបើកបរក្នុងល្បឿនលឿនៗដើម្បីធ្វើអោយសំលេងបានលឺខ្លាំង ហើយក៏អាចបណ្តាលអោយមានគ្រោះថ្នាក់ជាយថាហេតុក្នុងពេលបើកបរល្បឿនលឿនផងដែរ ។

ជាក់ស្តែងម៉ូតូដែលបានឃាត់ទុកត្រូវដោះចេញនូវសុីមាំងកែច្នៃមុននិងប្រគល់ទៅអោយម្ចាស់វិញដោយមិនមានការពិន័យជាប្រាក់នោះឡើយ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close