ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ទី ១៤ ខែមករា ឆ្នាំ២០២៣នេះ លោក
ស្រី អុឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ និងសហការី រួមជាមួយក្រុមការងារអនុសាខា សង្កាត់ចោមចៅទី៣ អញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពចំនួន២នាក់ (កុមារី ផុង កេសរ បុប្ឆា អាយុ៣ឆ្នាំ កុមារា ថយ សំអាងនរៈរតនា អាយុ២ឆ្នាំ ) ដែលស្លាប់ដោយសារលង់ទឹក ខណៈពេលដែលចុះលេងទឹកស្រះ កាលពីថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៤.៣០នាទីរសៀល។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំបំផុត លោកស្រីប្រធានគណៈកម្មាធិការអនុសាខាខណ្ឌ បានពាំនាំនូវការចូលរួមរំលែកទុក្ខពីលោក សក់ ច័ន្ទ កញ្ញារិទ្ឋ ប្រធានក្រុមកាងារអនុសាខាខណ្ឌ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និង ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀម
ក្រំជាទីបំផុតនេះ ចំពោះមរណភាព របស់សព ( កុមារា កុមារី ) ខាងលើ គឺជាការបាត់បង់នូវ កូនស្រី កូនប្រុស ចៅស្រី ចៅប្រុស ជាទីស្រឡាញ់បំផុត។
ទន្ទឹមនឹងនោះ លោកស្រី បានណែនាំដល់បងប្អូនទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត រួមមាន លង់ទឹក គ្រោះអគ្គីភ័យ គ្រោះថ្នាក់ដោយចរន្តអគ្គិសនី គ្រោះ
ថ្នាក់ចរាចរណ៍ជាដើម។
ជាមួយគ្នានេះ លោកស្រីប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ ព្រមទាំងក្រុមកាងារកាកបាទក្រហមសង្កាត់សូមឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធសព (កុមារា កុមារី ) ខាងលើបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សម្ភារៈយកទៅចូលរួមរំលែកទុក្ខរួមមាន៖ អង្ករ ១៥០គីឡូក្រាម,មី ៥កេស,ទឹកដោះគោ១២កំប៉ុង,ស្ករសរ៥គីឡូ ,ទឹកផ្លែឈេី ៥កេស
ទឹកសុទ្ឋ៥កេស និងថវិកា៨០មុឺនរៀលនិង
១០០ដុល្លា ៕
ថវិកាសប្បុរសជនរួមមាន :លោក សក់ ច័ន្ទកញ្ញារិទ្ឋ ប្រធានក្រុមការងារអនុសាខាខណ្ឌ ថវិកា១០០ដុល្លា ។
លោកស្រី អុឹមថាវី ប្រធានអនុសាខា ១០មុឺន
រៀល។
លោក អុិត ជំនិត ២០មុឺនរៀល។
លោក សំ ធា ២០មុឺនរៀល។
លោក ប៊ូច ប៊ុនថុល ១០មុឺនរៀល។
លោក ផ្លុង សីហាក់ ១០មុឺនរៀល។
លោក ផុន សុផាន ១០មុឺនរៀល។