ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលបង្កឲ្យមាន ផលប៉ះពាល់ដល់ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅសង្កាត់កណ្ដោលដុំ ក្រុងច្បារមន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅសង្កាត់កណ្ដោលដុំ ក្រុងច្បារមន ដែលបង្កឲ្យមានផលប៉ះពាល់ ដល់ហេដ្ឋា រចនាសម័ន្ធ ផ្លូវថ្នល់ ផលដំណាំផ្សេងៗស្ថិតនៅក្នុងភូមិថ្មី ភូមិកោះវៀន សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ឯកឧត្តម វ៉ី សំណាង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងមានការ ប្រុងប្រយ័ត្នខ្ពស់ចំពោះ កូនចៅតូចៗ ខ្លាចលង់ទឹកដោយប្រការផ្សេងៗ ដែល​អាចបណ្តាលឲ្យបាត់បង់អាយុជីវិត និងបានណែនាំឲ្យអាជ្ញាធរដែនី ត្រូវអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលលិចលង់ផ្ទះសម្បែង មកកាន់ទីទួល មានសុវត្ថិភាព បណ្តោះអាសន្ន​សិន​ ទម្រាំ​ទឹក​ស្រក​ចាំ​វឹល​ត្រឡប់​ទៅ​កាន់​លំនៅឋាន​វិញ​ និង​ត្រូវ​ចាត់​ចែង​កងកម្លំាង​ការពារ​សន្តិសុខ​សុវត្ថិភាព​ ជូនជូនពួកគាត់ឲ្យបានល្អ។

អត្ថបទដែលជាប់ទាក់ទង
Open

Close