ខេត្ដព្រៃវែង៖ នៅថ្ងៃទី១២ខែមករាឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកបានផ្តល់ថវិកាលើកទឹកចិត្ត ២០០,០០០រៀលក្នុងម្នាក់ ដល់មន្ត្រីនគរបាលក្នុងការបង្ក្រាបល្បែងជល់មាន់កាលពីថ្ងៃទី១០ខែមករាឆ្នាំ២០២៣
វេលាម៉ោង១៣និង៣០នាទីនៅចំណុចវាលស្រែខាងលិចស្ថិតក្នុងភូមិក្រាំងលាវ ឃុំចាមស្រុកកំពង់ ត្របែកខេត្តព្រៃវែង។
លោកវរសេនីយ៍ឯក សួន សំអឿន បានលើកឡើងថាការលើកទឹកចិត្ដដល់មន្ត្រីនគរបាលនៅក្នុងស្រុកកំពង់ត្របែកនេះមិនមែនជាលើកទី១នោះទេហើយលោកនឹងបន្ដលើកផ្ដល់ទឹកប្រាក់លើកទឹកបន្ដទៀតចំពោះមន្ត្រីណាដែលមានស្នាដៃក្នុងការបង្ក្រាបបទល្មើសផ្សេងៗទៀត នៅក្នុងមូលដ្ឋានស្រុកកំពង់ត្របែក ។
លោកក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានស្រុកកំពង់ត្របែកទាំងអស់សូមមេត្តារាយការណ៍ទៅសមត្ថកិច្ចភ្លាមៗប្រសិនបើមានបទល្មើសផ្សេងៗកើតឡើងនៅក្នុងមូលដ្ឋាន ដែលរស់នៅសព្វថ្ងៃតាមរយៈលេខទូរសព្ទដែលបានបិទផ្សាយជូន ដើម្បីឲ្យសមត្ថកិច្ចយើងចុះទៅដល់គោលដៅទាន់ពេលវេលាផងដែរ ៕