សាម៉ីខ្លួនតែងតែបានទាក់ទងជាមួយឪពុកម្តាយជាប្រចាំ ព្រមទាំងស្នើសុំឪពុកម្តាយអនុញ្ញាតឲ្យខ្លួនបន្តនៅជាមួយស្រ្តីជនជាតិចិនខាងលើ ប៉ុន្តែឪពុកម្តាយមិនព្រម
ខេត្តតាកែវ៖ រដ្ឋបាលស្រុកបូរីជលសារ សូមសាធារណៈជន មេត្តាជ្រាបថា ៖ អាជ្ញាធរមានសមត្ថកិច្ចស្រុកបូរីជលសារ បានចុះស្រាវជ្រាវ និងស្វែងរកឃើញ ឪពុកម្តាយគាត់រួចរាល់ និងបានទំនាក់ទំនងជាមួយ ស្ថានទូត នៅខេត្តហ៊ូណាន តាមរយៈ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តតាកែវ។
សូមបញ្ជាក់៖ ស្ថានទូត នោះ ជាមណ្ឌលកុងស៊ុលរបស់ស្ថានអគ្គកុងស៊ុលកម្ពុជា នៅទីក្រុងឆុងឈីង ដែលគាត់រស់នៅជាមួយស្រីជនជាតិចិននៅទីនោះ។
ជាមួយគ្នានោះ សាម៉ីខ្លួនតែងតែបានទាក់ទងជាមួយឪពុកម្តាយជាប្រចាំ ព្រមទាំងស្នើសុំឪពុកម្តាយអនុញ្ញាតឲ្យខ្លួនបន្តនៅជាមួយស្រ្តីជនជាតិចិនខាងលើ ប៉ុន្តែឪពុកម្តាយមិនព្រម។
តាមការសម្ភាសន៍តាមទូរស័ព្ទផ្ទាល់ ដោយ មន្ត្រីស្ថានទូត សាម៉ីខ្លួនក៏នៅតែស្នើមន្ត្រីស្ថានទូតជួយឲ្យខ្លួនអាចបន្តនៅជាមួយស្រ្តីចិនខាងលើបានមួយរយៈទៀត។