នគរបាលខេត្តបាត់ដំបងបង្ក្រាបនិងឃាត់ខ្លួនអ្នកលេងអាប៉ោងចំនួន៨នាក់ក្នុងភូមិច្រាបក្រសាំង

បាត់ដំបង៖​យោងតាមបទបញ្ជាផ្ទាល់​ពីលោក ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ពព្រហ្មទណ្ឌនិង​មាន​ការ​សម្របសម្រួល

នីតិវិធីពីលោក កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​​ផងនោះ ទើបលោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលដឹកនាំកម្លាំង អន្តរាគមន៍ បង្ការ បង្ក្រាប ចុះទៅបង្ក្រាបនិងឃាត់ខ្លួនអ្នកលេងល្បែងសុីសង អាប៉ោង មួយក្រុមបញ្ជូនទៅស្នងការនគរបាលខេត្តបាត់ដំបង ឃុំខ្លួនជាបណ្តោះអាសន្ន។

ប្រតិបត្តិការនេះសមត្ថកិច្ចចុះទៅបង្ក្រាបកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រុមអ្នកលេងល្បែងខុសច្បាប់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះដូចតទៅ៖ទី១-ឈ្មោះ​ សៀង​ គីម​ ភេទប្រុស​ អាយុ​ ៧០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រៃ​កូន​សេក​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ 

ទី២-​ ឈ្មោះ​ អូន​ អ៊ុល​ ភេទប្រុស​ អាយុ​ ៤២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ច្រាបក្រសាំង​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ 

ទី៣-ឈ្មោះ​ អ៊ន​ អៀត​ ភេទប្រុស​ អាយុ​ ៦៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ដាក់​សសរ​ សង្កាត់​អូរម៉ាល់​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ 

ទី៤-ឈ្មោះ​ វន្ត័​ វី​ ភេទប្រុស​ អាយុ​ ៥៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ត្រាង​ ឃុំ​អូរតាគី​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។ 

ទី៥-​ ឈ្មោះ​ ជា​ សូនី​ ភេទប្រុស​ អាយុ​ ៥២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តគរ​ សង្កាត់​វត្តគរ​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ 

ទី៦- ឈ្មោះ​ បាក់​ គឹម​ហៀក​ ភេទស្រី​ អាយុ​ ៦៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រៃកូនសេក​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ 

ទី៧-ឈ្មោះ​ ហៃ​ ភូន​ ភេទស្រី​ អាយុ​ ៦០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ច្រាបក្រសាំង​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ 

ទី៨- ឈ្មោះ​ វុត​ ប៉ុច​ ភេទស្រី​ អាយុ​ ៤៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរពងមាន់​ ឃុំ​តាគ្រាម​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ ។ 

សមត្ថកិច្ចដកហូត​បានវត្ថុតាងជាក់ស្តែងរួម​មាមាន៖កម្រាល​សម្រាប់​ចាក់​អាអាប៉ោង ចំនួន១ គម្របផ្តឹល​ជ័រ​ ពណ៌​ខៀវចំនួន១​ ឆ្នាំង​ ដាក់​ដី​ សម្រាប់​ ទ្រ​ ចាន​អាប៉ោង​ ចំនួន១​ និងសម្ភារៈសម្រាប់លេងសុីសងមួយចំនួនទៀត។

បច្ចុប្បន្ន​កម្លាំងនគរបាលជំនាញកំពុង​ធ្ធ្វេីការសាកសួរក្រុមអ្នកញៀនល្បែងសុីសងទាំងអស់នោះដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្តតាមផ្លូវច្បាប់៕

ដោយ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close