អគ្គិភ័យ ឆាបឆេះ ហ្គារាស់ រថយន្ត របស់ ក្រុមហ៊ុន​ ស៉ិនទ្រី មួយកន្លែង ក្នុងខណ្ឌដង្កោ

ភ្នំពេញ៖ សមត្ថកិច្ច នៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់អោយដឹងថា មាន ករណី អគ្គិភ័យបានឆាបឆេះ ហ្គារាស់ រថយន្តរបស់ ក្រុមហ៊ុន​ ស៉ិនទ្រី មួយកន្លែង ដែលហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​ ១៨និង៣០នាទី ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដែលសិ្ថតនៅចំណុចផ្លូវបេតុង​ ភូមិម័ល​ សង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះខាងលេីនេះ​ គឺបណ្តាលមកពីការឆ្លងក្បាលអាគុយរថយន្ត​បង្ករជាអគ្គិភ័យ​ និងបានធ្វើឲ្យខូចខាតរថយន្ត​ ១គ្រឿង​ ទម្ងន់​ ៥តោន​ (៥៧៩) បានបណ្តាលឲ្យខូចខាតទ្វាររថយន្ត​ ១គ្រឿងទៀតបន្តិចបន្តួច​ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

នៅវេលាម៉ោង​ ១៨និង៥០នាទី​នាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន​ ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មើរនឹង ៨ម៉ែត្រគូប​ និងរថយន្តជំនួយមកពីក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៦ម៉ែត្រគូប៕

អត្ថបទដែលជាប់ទាក់ទង
Open

Close