ភ្នំពេញ៖ ប្រភពច្បាស់ការណ៍ បញ្ជាក់ប្រាប់ថា ក្រុមអ្នកញៀន ល្បែងភ្នាល់ ស៊ីសងជល់មាន់ តាម online ប្រុសស្រី ៥នាក់ ត្រូវ សមត្ថកិច្ច ធ្វើការអប់រំ រួចដោះលែង អោយមានសេរីភាពវិញ កាលយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។
គួររំលឹកផកដែរថា កាលវេលាម៉ោង៣រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវបេតុងចំណុចហាងកា ហ្វេ និងបុក ប៊ីយ៉ែរ ក្នុងភូមិឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដោយមានការចង្អុលបង្ហាញពី លោក ហែម ដារិទ្ធិ អភិបាលមានជ័យ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដោយ លោក សេង គន្ធ អភិបាលរងខណ្ឌមានជ័យ បញ្ចេញកណ្ដាប់ដៃដែកបំបែកទីតាំងលួចលាក់ជល់មាន់ តាមប្រព័ន្ធអេឡិចត្រូនិចអនឡាញ ដែលក្អេងក្អាងមិនខ្លាចអាជ្ញាធរ មានសមត្ថកិច្ចខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ រួមវត្ថុតាងមួយចំនួន និង ម៉ូតូ៧គ្រឿង។
សមត្ថកិច្ចបានអោយដឹងថា ប្រតិបត្តិការបង្ក្រាបខាងលើធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី៥ ក្នុងនោះប្រុស៣នាក់ មានអ្នកលេង និងអ្នកមើលការខុសត្រូវ ក្នុងនោះដកហូតវត្ថុតាងបានរួមមាន ឡេបថបចំនួន១ ក្បាលម៉ាស៊ីនចាក់ចំនួន១ ទូរទស្សន៍ចំនួន១ ម៉ាស៊ីនវេលុយចំនួន២ ដុំWiFiចំនួន១ ម៉ូតូចំនួន៧គ្រឿងព្រមទាំងវត្ថុតាងមួយចំនួនផ្សេងទៀត។
ក្រោយពីធ្វើបង្រ្កាប បានធ្វើការឃាត់ខ្លួន ក្រុមញៀនល្បែង មនុស្សប្រុសស្រី៥នាក់ ព្រមទាំងវត្ថុតាងត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ប្រគល់ទៅឲ្យអធិការដ្ឋានខណ្ឌមានជ័យយកមកធ្វើការណែនាំអប់ រួចរំដោះលែង ឲ្យមានសេរីភាពវិញ នៅយប់ថ្ងៃទី១០ខែមករាឆ្នាំ២០២៣តែម្តង ចំណែក ម៉ូតូយកទៅទុកនៅ សាលាខណ្ឌមានជ័យ រង់ចាំគោលការណ៍ថ្នាក់លើសិន៕