ភ្នំពេញ៖ ផេកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះខ្លឹមសារ ទាំងស្រុងថា ៖ ថ្ងៃនេះមានការផ្សាយយ៉ាងព្រោងព្រាតនូវស.ជ.ណទាក់ទងជាមួយលោកស្រី
សៀង ចាន់ហេងតាមសំណើររបស់ សម្តេចស ខេង និងការសម្រេចរបស់ខ្ញុំ កាលពីថ្ងៃ២៩ធ្នូ២០២២។
នៅថ្ងៃទី៩ មករា ២០២៣ តាមសំណើររបស់ លោកស្រីសៀង ចាន់ហេង ខ្ញុំបានប្រគល់ ជូន ឯកឧត្តមជា សុផារា ផ្តល់មតិដែល ឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ។
ដើម្បីបញ្ចប់នូវភាពមិនច្បាស់លាស់មុន ពេលឯកឧត្តមជា សុផារ៉ាផ្តល់មតិខ្ញុំសម្រេចលប់ចោលស.ជ.ណលេខ១៨មយ
ថ្ងៃទី៥មករា២០២៣ចាប់ពីម៉ោងនេះតទៅ។
ការសម្រេចយ៉ាងណាទៀតនិងធ្វើក្រោយ ពេលឯកឧត្តមជា សុផារ៉ាផ្តល់មតិ។