ករណី ​នាយរង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ ឃុំ​ព្រះ​ស្រែ​ នៃអធិការដ្ឋាននគ​របាលស្រុ​ក​ឧ​ដុ​ង្គ​ ដែលរងបណ្ដឹង ​ពីពលរដ្ឋ​៥នាក់ ស្នងការ បំភ្លឺថា…!

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ សូមជម្រាបជូន​សាធារណៈ​ជន​និងអ្នក និយម​បណ្ដាញទំនាក់ទំនងស​ង្គម​ហ្វេសប៊ុក​ ជ្រាប​ថា​ ៖​ រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ មា​នការចុះ​ផ្សាយអំពី​ ករណី ​នាយរង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ ឃុំ​ព្រះ​ស្រែ​ នៃអធិការដ្ឋាននគ​របាលស្រុ​ក​ឧ​ដុ​ង្គ​ ដែលរងបណ្ដឹង​ពី ពលរដ្ឋ​៥នាក់ ចោទប្រកា​ន់ថា​បានប្រើហិង្សា និងឃាត់ដោយ សង្ស័យជា​មុ​ខសញ្ញាប្រើប្រាស់ សារធាតុញៀន នៅក្នុងមូល​ដ្ឋា​នឃុំព្រះ​ស្រែ​ បញ្ជូន​មកអធិការដ្ឋាន​នគរ​បាល​ស្រុក​រួ​ចធ្វើតេស្ដរកសារធាតុញៀន និងឱ្យវិលត្រឡប់ទៅ​ផ្ទះវិញ។

ក្រោយទទួល​ព័ត៌មាន​តាមរយៈ​បណ្ដាញសង្គម​ផ្សព្វផ្សាយ​ជាបន្ដបន្ទាប់​ លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នង​ការ​នគរបាលខេត្ដ​កំពង់ស្ពឺ​ បានបញ្ជាឱ្យ​ជំនាញ​ព្រហ្មទណ្ឌ​ចុះទៅមូលដ្ឋានស្រុកឧដុង្គដើម្បី​ធ្វើការស្រាវជ្រាវ​ទោះបីជា​មិនទាន់​ទទួល​បានបណ្ដឹ​ងណាមួយជាក់លាក់ដោយផ្ទាល់ពីជនរងគ្រោះ​ទាំង​៥នាក់ដែលបានផ្ញេីបណ្ដឹង-ប្ដឹងបង្ហោះតាមរយៈ​ព័ត៌មា​នបណ្ដាញសង្គមក្ដី​ ក៏សមត្ថកិច្ចស្នងការដ្ឋានត្រូវ​តែចុះស្រាវជ្រាវស៊េីបបញ្ជាក់ករណីនេះដែរ។

អាស្រ័យ​ហេតុនេះ​ សូមសាធារណៈជន​ និងអ្នកនិ​យ​ម​បណ្ដាញទំនាក់ទំនងស​ង្គម​ហ្វេសប៊ុក​ ពិសេស​សា​មុីខ្លួន​ ក្នុងបណ្ដឹង​មេត្តា​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ ដើម្បី​ស្រាវជ្រាវ​លើករណី​ចោ​ទប្រកាន់​ខាងលើ។

ជាក់ស្ដែង ​លោកអនុសេនីយ៍​ ភឺន​ ដេត​ តួនា​ទី​នាយរងប៉ុស្តិ៍​ នគរបាល​រដ្ឋបាល​ឃុំ​ព្រះ​ស្រែ​ ត្រូវបា​នស្នងការ​ ដកយកមកទុកនៅស្នងការដ្ឋាននគរបា​លខេត្ដកំពង់ស្ពឺ​ ជាបណ្ដោះអាសន្ន​ ដោ​យទុកលទ្ធភា​ព លើលទ្ធផល​ស្រាវជ្រាវ​។

ក្នុងនាមស្នងការនគរបាលខេត្ដ​ សូមអរគុណ​មហា​ជ​ន​ ដែលតែងតែ​ចូលរួម​ផ្ដល់ព័ត៌មាន​កិច្ច​សហការ​ជា​មួយ​សមត្ថកិច្ច​លើកិច្ចការ ​អសកម្ម​មួ​យចំនួន​ ដើម្បី​សេចក្ដី​សុខសាន្ដ​ នៅមូលដ្ឋាន​ សូមបន្ដ​ផ្ដ​ល់ព័ត៌មាន​ “​ នគរបាល​ជាអ្នកបម្រើពលរដ្ឋដោយ​ស្មោះត្រង់​ “។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close