ចុះបង្ក្រាបទីតាំង ជល់មាន់ តាមអនឡាញ ឃាត់មនុស្ស៦នាក់

ភ្នំពេញ   ៖ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក សេង គន្ធ អភិបាលរងខណ្ឌ ដោយមានការចង្អុលបង្ហាញពី លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ បានចុះបង្ក្រាប ទីតាំងបើកបញ្ចល់មាន់តាមប្រព័ន្ធ អនឡាញ មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវប៉េតុង ក្នុងភូមិភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

ការឆ្មក់ចុះបង្ក្រាបនេះ កម្លាំងអាជ្ញាធរ បានធ្វើការឃាត់ខ្លួនមនុស្ស៦នាក់ ស្រី៣នាក់ មានអ្នកលេង អ្នកមើលការខុសត្រូវ  និងដកហូតវត្ថុម៉ូតូចំនួន៧គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនធំផ្សេងទៀតផងដែរ  ចំណែកអ្នកលេងជាច្រើននាក់

ផ្សេងទៀតបាននាំគ្នារត់បាត់អស់៕

ក្រោយពីធ្វើការឃាត់ខ្លួនក្រុមញៀនល្បែងមនុស្សប្រុសស្រី៦នាក់ខាងលើ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបញ្ជូនខ្លួន និងវត្ថុតាងមួយចំនួន មកកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមមតិវិធីច្បាប់។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close