(Video) ចាប់បានតែតុអាប៉ោង និងកៅអី ចាស់ៗ មនុស្សរត់អស់

ព្រៃវែង ៖ ប្រជាពលរដ្ឋរាយការណ៍ថា មានទីតាំងបើកលេង ល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់ នៅភូមិក្រាំងលាវ ឃុំចាមស្រុកកំពង់ត្របែកខេត្តព្រៃវែង លុះដល់ពេលអ្នកសារព័ត៌មាន ចុះទៅថតផ្ដិតយករូបភាពដើម្បីផ្សាយ និងរាយការណ៍ជូនលោកអធិការស្រុកកំពង់ត្របែក ភ្លាមៗនោះ លោកបានប្រាប់ថា លោកនឹងដាក់កម្លាំងចុះបង្ក្រាប ខណ:លោកអធិការកំពុងរៀបចំកម្លាំង ស្រាប់តែក្រុមអ្នកញៀនល្បែងសុីសងទាំងនោះហាក់ដូចជាដឹងខ្លួនមុនដូចមានអ្នកប្រាប់ក៏នាំគ្នាបំបែកវ៉ូងអស់ លុះពេលកម្លាំងសមត្ថកិច្ចចុះមក ដល់ចាប់បានតែតុអាប៉ោងនឹងកៅអីចាស់ៗ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី ១០ខែ មករាឆ្នាំ២០២៣ នៅចំណុចវាលស្រែ ដើមត្នោត ខាង ក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិក្រាំងលាវ ឃុំចាមស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

យោងតាមប្រភពសូមមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ទីតាំងលេងល្បែង ជល់មាន់ និងអាប៉ោង មួយនេះចាប់បើកលេងតាំងពីថ្ងៃទី៩ ខែមករាឆ្នាំ២០២៣មកម៉្លេះដោយពួកគេប្រមូលផ្ដុំគ្នាលេងភ្នាល់ដាក់លុយមួយគូៗខ្ទង់លាន

ប្រភពបន្តថា អ្នកបើកល្បែងជល់មាន់និងអាប៉ោងមួយនេះគេបានអះអាងប្រាប់ក្រុមអ្នកលេងល្បែងថា គេបានរត់ការទៅខាងលើអស់ហើយ សុំកុំភ័យអី តែយើងមិនដឹងថានៅខាង លើនោះកម្ពស់ណានោះទេ ។ ដោយហេតុចង់ដឹងថា ក្រុមអ្នកញៀនល្បែងនោះរត់ការ ខាងណាទើបនៅរសៀលថ្ងៃទី១០ខែមករាឆ្នាំ២០២៣នេះអ្នកសារព័ត៌មានយើងបានចុះទៅថតផ្ដិតយករូបភាពដើម្បីផ្សាយ ជូនអាជ្ញាធរមាន សមត្ថកិច្ចមូលដ្ឋានឲ្យលោកបានដឹង។

សូមបញ្ជាក់ថា ក្រោយចប់ប្រតិបត្តិការណ៍កម្លាំងសមត្ថកិច្ចបានត្រឹមតែប្រមូលយកតុអាប៉ោងនិងកៅអីចាស់ៗយកទៅធ្វើកំណត់ហេតុតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close