ឆេះផ្ទះប្រជា​ពលរដ្ឋ​ មួយខ្នង ក្នុងស្រុកពញាឮ​

ខេត្ត​កណ្ដាល​៖ សមត្ថកិច្ច បញ្ជាក់អោយដឹងថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣៥ នាទីព្រឹក​ មានករណី​អគ្គិភ័យ​ឆេះផ្ទះប្រជា​ពលរដ្ឋ​ចំនួន០១ខ្នង​ ដែលស្ថិត​នៅ​ក្នុង​ភូមិ​ទួលព្រិច​ ឃុំជ្រៃលាស់​ ស្រុកពញាឮ​ ខេត្តកណ្តាល​ ម្ចាស់ផ្ទះរងគ្រោះ​ឈ្មោះ វូ​ សាវី​ ភេទ​ ប្រុស (ជាប្តី)​ និងប្រពន្ធឈ្មោះ​ អ៊ន​ ចាន់នន​ ភេទ​ ស្រី​ ។

​ ប្រភេទសំណង់:​ សង់អំពី​ឈេីខាងលេីប្រក់​ស័ង្កសី​ ថ្មខាងក្រោម​ មានទំហំ​ ០៦x០៨​ ម៉ែត្រ​ ។

សម្ភារៈខូចខាត:  សម្ភារៈប្រេីប្រាស់ក្នុងផ្ទះឆេះទាំងស្រុង​ និងផ្នែកខាងលេីនៃផ្ទះ​ និងផ្ទះបាយបានឆេះអស់ទាំងស្រុង
-​ ប្រាក់​ដុល្លា​ ៧,០០០​ ដុល្លារ
-​ ប្រាក់រៀល​ ១,២០០,០០០​ រៀល​ ។

​ មូលហេតុ:​ បណ្តាល​មក​ពី​ផ្ទុះចង្ក្រានហ្គាសដែលកំពុងដាំទឹក​។

កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បានប្រើប្រាស់​រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង៖
-​ ចំនួន​០១គ្រឿង។
-​ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកឧដុង្គ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន០១គ្រឿង។

អគ្គិភ័យ​ខាង​លេី​នេះបានរលត់ទាំងស្រុង​នៅវេលាម៉ោង​ ០៩:៣០​នាទី​ព្រឹក​ នា​ថ្ងៃខែឆ្នាំដដែល​។

អត្ថបទដែលជាប់ទាក់ទង
Open

Close