រថយន្តកុងទីន័រ បើកកៀររថយន្តដឹក​កម្មករ​រោងចក្រ បណ្ដាលឲ្យក្រឡាប់​រងរបួសធ្ងន់ស្រាលមនុស្ស​៦នាក់

ខេត្ដ​កំពង់ស្ពឺ ៖ សមត្ថកិច្ច បញ្ជាក់អោយដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៦ និង៣០នាទី នៅត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លើផ្លូវជាតិលេខ ៥១ មានករណីក្រឡាប់រថយន្តដឹកកម្មកររោងចក្រនិងបានធ្វើអោយរបួសមនុស្ស​ ធ្ងន់​ ស្រាល​ចំនួន ៦នាក់ ក្នងចំណោមកម្មករ កម្មការិនី​ ៦៥ នាក់ ។

មន្ត្រីនគរបាល​ចរាចរណ៍ ស្រុកស្រុកឧដុង្គ បានឲ្យដឹងថា ជនរងគ្រោះរួមមាន ៖ 

១.ឈ្មោះ អុង ចន ភេទស្រី អាយុ ៥៣ ឆ្នាំ (របួសស្រាល)រស់នៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ(រោងចក្រសាប្រ៊ីណា ថ្នល់ទទឹង) ។ 

២.ឈ្មោះ ផាន យូរី ភេទស្រី អាយុ ២៨ ឆ្នាំ(របួសស្រាល) រស់នៅភូមិដំបូងស ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (រោងចក្រហ្វាយយ៉ាង ថ្នល់ទទឹង) ។ 

៣.ឈ្មោះ សុខ គីម ភេទស្រី អាយុ ២៣ ឆ្នាំ (របួសស្រាល) រស់នៅភូមិអូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ 

៤.ឈ្មោះ កែវ ស្រីភាស់ ភេទស្រី អាយុ ១៨ ឆ្នាំ(របួសស្រាល)រស់នៅភូមិអូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (រោងចក្រសាំងវ៉ូ  សម្រាកនៅពេទ្យអន្ទង់ក្រវៀន) ។ 

៥.ឈ្មោះ ស្រី ចាន់ធី ភេទស្រី អាយុ ១៨ ឆ្នាំ(របួសស្រាល) រស់នៅភូមិដំបូកស ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (រោងចក្រដុងរ៉ុង ) និងខូចខាតស្រាលរថយន្ត ០២ គ្រឿង ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ មានរថយន្ត ០១ គ្រឿងម៉ាក HINO ពណ៌ ស ពាក់ផ្លាកលេខកណ្តាល 3G-0470 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បានគេចខ្លួនបាត់) បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះបើកបរមកដល់ចំណុចខាងលើ បានបើកទៅកៀររថយន្តដឹកកម្មករ ០១ គ្រឿងម៉ាក HYUNDAI ពណ៌ ស គ្មានផ្លាកលេខ ដឹកកម្មករកម្មការនីចំនួន ៦៥ ស្រី ៦០ នាក់ បើកបរដោយឈ្មោះ ស្រួច សិទ្ធ ភេទប្រុស អាយុ ២៨ ឆ្នាំ (បានគេចខ្លួនបាត់) រស់នៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសទិស គ្នាបណ្តាលឱ្យរថយន្តដឹកកម្មករធ្លាក់ទៅខាងលិចផ្លូវក្រឡាប់ផ្ងាជើង បណ្តាលឱ្យគ្រោះថ្នាក់កម្មករចំនួន ០៥ នាក់ ។

ក្រោយកើតហេតុ សមត្ថកិច្ច​នគរបាល​ស្រុក​  និងជំនាញចរាចរណ៍ ​ បានចុះអន្ដរាគមន៍​ជួយសម្រួល​ និងបញ្ជូនកម្មករ កម្មការិនី​ទៅមន្ទីរពេទ្យ​ ចំណែកឯវត្ថុតាង រថយន្តខាងលើបានយកមករក្សាទុកប៉ុស្តិ៍ភ្នំតូច ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close