លោក ឌី រ័ត្នខេមរុណ ចុះដោះស្រាយបណ្តឹង ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ខណ្ឌ៧មករា

ភ្នំពេញ៖ នាទីព្រឹក ថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី៩ ខែ មករា ឆ្នាំ២០២៣ នេះ ក្រោយទទួលបានពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះ ឈ្មោះ ប្លែក បុទ្ទម្ភ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា បានដឹកនាំក្រុមការងារចុះពិនិត្យ ទីតាំងវិវាទមួយ កន្លែងស្ថិតនៅ ផ្ទះលេខ ១៣ Eo , E1 ផ្លូវ ២១៣ ភូមិ៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

លោក ឌី រ័ត្នខេមរុណ បញ្ជាក់ថា ការចុះទៅពិនិត្យជាក់ស្តែងរួចមក ក្រុមការងារសំណង់រដ្ឋបាលខណ្ឌ៧មករា បានពិនិត្យឃើញថា មានស្នាមជ្រាបទឹកច្រើនកន្លែងនៅពិដានក្នុង ផ្ទះលេខ ១៣E1 បណ្តាលមកពីការលិចជ្រាបពីផ្ទះជាន់ខាងលើផ្ទះលេខ ១៣E2 ។

អភិបាលរងរូបនេះ បន្ថែមថាក្រោយពីបានចុះពិនិត្យរួចមក លោកអភិបាលរងខណ្ឌ៧មករា បានណែនាំអោយ ក្រុមការងារ និង ការិយាល័យជំនាញពាក់ពន្ធ័ ត្រូវធ្វើការកោះហៅម្ចាស់ទីតាំងដែរមានម្ចាស់កម្មសិទ្ធិនៅ ផ្ទះលេខ ១៣E2 ត្រូវរកដំណោះស្រាយ ជួសជុលផ្ទះកន្លែងដែលលិចជ្រាប អោយបានត្រឹមត្រូវល្អ ដើម្បីការពារបាក់ផុយបេតុង ឬច្រេះដែក ដែរអាចបង្កគ្រោះថ្នាក់ដល់ អាយុជីវិត ប្រជាពលរដ្ឋ ដែលនៅខាងក្រោមដោយ យថាហេតុ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close