ភ្នំពេញ៖ សមត្ថកិច្ច ប្រាប់អោយដឹងថា មានអគ្គិភ័យបានឆាបឆេះភោជនីយដ្ឋាន មួយកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃច័ន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ដែលសិ្ថតនៅចំណុចផ្លូវព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលេីនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ក្នុងបានធ្វើឲ្យខូចខាតសម្ភារៈកញ្ចុះស្បូវចំនួន ២កញ្ចុះក ទំហំ ១៥ម៉ែត្រ x ២៥ម៉ែត្រ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
នៅវេលាម៉ោង ៦និង០០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៤ម៉ែត្រគូប៕