ល្បែងស៊ីសង ជល់មាន់អនឡាញ ក្នុងស្រុកចំការលើ ស្នងការខេត្ត ទើបប្រកាសថ្មីៗ មិនទាន់ដឹង…?

ខេត្តកំពង់ចាម​៖​ ទីតាំងបនល្បែងស៊ីសង​ ជល់មាន់​តាមអនឡាញ​ បេីកលេងយ៉ាងអាណាធិបតេយ្យ​ នៅស្រុកចំការលេី​ ក្នុងទឹកដីខេត្តកំពង់ចាម​ បន្តបើកដំណើរ តាំងស្នងការ ចាស់ រហូតផ្លាស់ ថ្មី ទោះដឹងហើយថា ល្បែងស៊ីសងខុសច្បាប់ ជាដើមចម នៃបទល្មើសគ្រប់ប្រភេទ ជាឬសគល់ នៃ អំពើហិង្សាក្នុងគ្រួសារ ជាពិសេស ផ្ទុយពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាពិបាល។

តើហេតុអ្វីបានជា អាជ្ញាធរ​ និងសមត្ថកិច្ច​​ មិនបង្ក្រាប រាល់ល្បែងស៊ីសងខុសច្បាប់ អោយអស់ពីមូលដ្ឋាន របស់ខ្លួន ឬមួយ ភ្លេចបទបញ្ជារបស់ សម្ដេចតេជោ​ នាយក​រដ្ឋ​មន្ត្រី​ នៃកម្ពុជា ឬ ត្រូវ​ថ្នាំសណ្ដំ​ មេបន​ល្បែង​ ទេីបសម្ងំស្ងៀមធ្វេីមិនដឹង មិនឮបែបនេះ ?

សូមបញ្ជាក់ថា​ ទីតាំងបនល្បែងជល់មាន់អនឡាញទាំងនោះរួមមាន​៖​

ទី១-នៅភូមិតាប៉ាង២ ឃុំតាប្រុក
​ទី២-ភូមិប្រម៉ាត់ដី ឃុំស្វាយទាបស្រុកចំការលេី​ ខេត្តកំពង់ចាម​ 

គួររំលឹកផងដែរថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​! អាជ្ញាធរ និងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង។​  ប៉ុន្តែអាជ្ញាធរនិង​សមត្ថកិច្ច​ នៅ​ស្រុកចំការលេី​ ហាក់សម្ងំស្ងៀម​ មិនទាន់នឹកឃើញចុះបង្ក្រាបទីតាំង​បនល្បែងសុីសង​ ប្រភេទ មាន់ជល់តាម​អនឡាញ ​ដែលបេីកលេង​ នៅមូលដ្ឋានរបស់​ខ្លួនផ្គេីនទៅ​និង​បទបញ្ជារបស់​ សម្ដេចតេជោ​ នាយក​រដ្ឋមន្ត្រី​ នៃកម្ពុជា ។

ជុំវិញបញ្ហា ល្បែងសុីសងខុសច្បាប់​ ខាងលេី​ មហាជន​សង្ឃឹមនិងជឿជាក់ថា​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ដែលទើបប្រកាសអោយកាន់តំណែងជាស្នងការខេត្តកំពង់ចាម កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក៏ដូចជាអាជ្ញាធរមាន​សមត្ថកិច្ច​ ស្រុកចំការលេី​ និងចុះបង្ក្រាប​ទីតាំងបន​ល្បែងសុីសងទាំងនោះ អោយអស់ ដេីម្បីឲ្យស្របតាម​បទ​បញ្ជា​ របស់សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ផង​៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close