ប្តូរពីទួលគោក ទៅដល់ព្រែកព្នៅ បង្ក្រាប​ ករណីជួញដូរ​ និងប្រើប្រាស់គ្រឿងញៀន និង ករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ចំនួន២គោលដៅ!

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៣និង៣០នាទី ដោយមានការចង្អុលបង្ហាញពីឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ ព្រមទាំងមានការសម្របសម្រួលពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអោយលោកវរសេនីយ៍ទោ ទឹម សៅសុភ័ក្រ្ត​ អធិការរងផ្នែកប្រឆាំងគ្រឿងញៀន​សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើការស្រាវជ្រាវ បង្ក្រាប​ ករណីជួញដូរ​ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ចំនួន២គោលដៅ នៅចំណុចលើខ្នងទំនប់ ផ្លូវលំ ភូមិធំជើង សង្កាត់ពញាពន់ នឹងចំណុចផ្ទះខ្ទមគ្មានលេខ ផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
​ ក្នុងប្រតិបត្តិការខាងលើបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១២នាក់ ស្រី ០២នាក់ នឹងដកហូតបាន ៖
១.ក្រាមសថ្លាមានតម្រុយសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់ថង់ធំល្មម និង០១កញ្ចប់ថង់តូច ។
២.ទូរសព្ទ ចំនួន១៦គ្រឿង។
៣.ម៉ូតូ ចំនួន០៣គ្រឿង ។
៤.កាំភ្លើងស្នប់កែច្នៃ ចំនួន០៧ដើម ។
៥.ដាវដែកកែច្នៃ ចំនួន០៥ដើម ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់​ខ្លួន​បណ្តោះអាសន្ន​ នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដេីម្បី​ធ្វីការសាកសួរ​ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ។
អត្ថបទដែលជាប់ទាក់ទង
Open

Close