លោកស្រី ទ្រី ដាណា ៖ ទោះខ្ញុំទទួលរងនូវការមើលងាយ និងការខាតបង់ពេលវេលាដ៏មានតម្លៃ តែខ្ញុំចូលចិត្តទុកឱកាសដល់គេណាស់!

ភ្នំពេញ៖ នៅថ្ងៃទី៨ខែមករា ឆ្នាំ២០២៣នេះ ផេកផ្លូវការ របស់ លោកស្រី ទ្រី ដាណា បានបង្ហោះ ខ្លឹមសារទាំងស្រុងថា ៖ ទោះខ្ញុំទទួលរងនូវការមើលងាយ និងការខាតបង់ពេលវេលាដ៏មានតម្លៃ តែខ្ញុំចូលចិត្តទុកឱកាសដល់គេណាស់🙂🙂🙂 មុនពេលបង្ហោះជាសាធារណៈ និងឈានដល់ការឡាយនេះ នាងខ្ញុំបានអោយក្រុមការងារដាក់លិខិតទៅក្រុមហ៊ុនទេសចរណ៍ 2World Travel Cambodia បន្តបន្ទាប់ និងទុកពេល ២៤ម៉ោង ២ដង ដើម្បីសម្របសម្រួល និងចង់ទទួលបានការសុំទោសមួយសមស្រប ដោយនាងខ្ញុំមិនបង្ហោះអ្វីទាំងអស់ គ្រាន់ដើម្បីអោយអារម្មណ៍ខ្ញុំល្អឡើងវិញ។ ប៉ុន្តែជាក់ស្ដែង គេបែរជាមិនឆ្លើយតបជាមួយសំណើខ្ញុំ ហើយបែរជាកំណត់ពេលវេលា កំណត់ម៉ោងណាត់ជួបខ្ញុំ រំលងដល់ទៅមួយសប្ដាហ៍ ដើម្បីសួរចម្លើយពីខ្ញុំ វាហាក់ដូចជាមើលងាយខ្ញុំកាន់តែខ្លាំង។

ដូចខ្ញុំនិយាយក្នុងឡាយមុននេះ ទោះខ្ញុំអោយខាងមេធាវីរៀបចំឯកសាររួចអស់ តែខ្ញុំសម្រេចចិត្តទុកឱកាសចុងក្រោយ។ ប្រសិនបើទទួលស្គាល់នូវអ្វីកើតឡើង ចេញលិខិតសុំទោសជាសារធារណៈ និងសន្យាពង្រឹងសេវាកម្មឡើងវិញ ជូនអ្នកក្រោយៗ ក្នុងរយៈពេល ១២ម៉ោង គិតពីម៉ោងបង្ហោះសារនេះ នាងខ្ញុំនឹងមិនដាក់ពាក្យបណ្ដឹងទេ។ សម្រាប់ការបរិច្ចាគទៅគន្ធបុផ្ឋា ទឹកប្រាក់ប៉ុន្មានក៏បាន ទៅតាមលទ្ធភាពចុះ។

សង្ឃឹមអ្នកទាំងអស់គ្នា មិនជួបរឿងដូចខ្ញុំ តែបើជួបរឿងដូចខ្ញុំ ត្រូវហ៊ានតតាំង ហ៊ាននិយាយការពិត មិនត្រូវអង្គុយតូចចិត្តខ្លួនឯង នាំអោយមានវិប្បដិសារីក្នុងជីវិតទេ🙂🙂🙂

 

អត្ថបទដែលជាប់ទាក់ទង
Open

Close