ស្អែក! ប្រកាសបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៧

ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងប្រកាសបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាព នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ដែលគ្រោង នឹងប្រកាសបើកការដ្ឋាននៅស្អែកនេះ មានប្រវែងប្រមាណ ៤៥,៤៨គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលនឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង។

កំណាត់ផ្លូវជាតិនេះ ក្រោយពីបញ្ចប់ការសាងសង់នឹងក្លាយជាខ្សែផ្លូវមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close