មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភអគារ ទីបញ្ជាការវរសេនាតូច ៤២៤

ឧត្តរមានជ័យ ៖នៅ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី៤ បានចាត់តាំង មេបញ្ជាការរង លោកវរសេនីយ៍ឯក មាស សុខុម មេបញ្ជាការរង កងពល និងក្រុមការងារដើម្បីប្រារព្ធពិធីក្រុងពលីសែនព្រេនសុំទឹកដី ដើម្បីសាងសង់អគារទីបញ្ជាការ វរសេនាតូចលេខ ៤២៤ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរង នៃកងយោធពលខមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក។
មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ ៤២៤ ក៏បានថ្លែងអំណរគុណនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក
ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ។

វរសេនាតូចលេខ ៤២៤ ព្រមទាំងនាយ ពលទាហាន ក្នុងវរសេនាតូច សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោកដែលបានគិតគូ យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងទ័ព។

អត្ថបទដែលជាប់ទាក់ទង
Open

Close