ទុស្សេខ្សែភ្លើង ឆេះហាង ធ្វើម៉ូតូ យីហោ ជាង ពេជ្រ ក្នុងក្រុងសៀមរាប!

ខេត្តសៀមរាប៖ សមត្ថកិច្ច ប្រាប់អោយដឹងថា នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអគ្គីភ័យមួយកើតឡើង បណ្តាលឲ្យឆេះហាងធ្វើម៉ូតូយីហោ (ជាង ពេជ្រ) សង់អំពីឈើ ប្រក់សង្ក័សី ម្ចាស់ទីតាំងឈ្មោះ សែត ភិរុណ ហៅពេជ្រ ភេទប្រុស អាយុ ៣១ឆ្នាំ បណ្តាលឲ្យខូចខាតម៉ូតូចំនួន ០៤គ្រឿង ដោយមូលហេតុ ទុស្សេខ្សែភ្លើង។

ករណី​នេះ​ កម្លាំង​នគរបាល​ខេត្តសៀមរាបបាន​ដឹកនាំ​កម្លាំង​ចុះ​ពន្លត់​អគ្គិភ័យ​នេះ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អ​គិ្គ​ភ័យ​នៃ​ស្នងការដ្ឋាននគរបាលខេត្ត​ចំនួន​០២​គ្រឿង​ រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរជាតិអប្សរាចំនួន ០២គ្រឿងទើប​គ្រប់គ្រង​ស្ថានការណ៍​អគ្គី​ភ័យ​នេះ​បាន​ទាំងស្រុង​ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close