ល្បែងស៊ីសង ជល់មាន់ តាមអនឡាញ នៅស្រុកស្វាយជ្រំ កំពុងបើកដំណើរការ ផ្គើនបទបញ្ជារបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី!
ខេត្តស្វាយរៀង ៖ ទីតាំងបនល្បែងស៊ីសង ជល់មាន់ តាមអនឡាញ បើកលេង យ៉ាងអាណាធិបតេយ្យជា ច្រើនកន្លែង នៅឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សង្ស័យ អាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋាន ភ្លេចបទបញ្ជា របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហើយមើលទៅ បានជាមិនចុះបង្ក្រាប ឬក៏ត្រូវថ្នាំសណ្ដំ មេបន ល្បែង ទើបសម្ងំស្ងៀមធ្វើមិនដឹងបែបនេះ?
សូមបញ្ជាក់ថា ទីតាំងបនល្បែងជល់មាន់អនឡាញ ទាំងនោះរួមមាន ៖
១-ផ្ទះលក់កាហ្វេ ដាក់តាបប៊ីយ៉ា នៅភូមិព្រៃរកា
២-ផ្ទះលក់កាហ្វេ ដាក់តាបប៊ីយ៉ា នៅ ភូមិឈូក ស
ទី៣-ផ្ទះលក់បន្លែ នៅភូមិព្រៃចំបក់ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
គួររំលឹកផងដែរថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញ បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ ស្រុក ក្រុង ខេត្តណា ដែលមិនទប់ ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ ក្នុងមូលដ្ឋានរបស់ខ្លួនទេ! អាជ្ញាធរ និងសមត្ថកិច្ច ទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ ប៉ុន្តែអាជ្ញាធរនិង សមត្ថកិច្ច នៅ ស្រុកស្វាយជ្រំ ហាក់សំងំស្ងៀម មិនបង្ក្រាបទីតាំង បនល្បែងស៊ីសង ប្រភេទមាន់ជល់តាម អនឡាញ ដែលបើកលេង នៅមូលដ្ឋានរបស់ ខ្លួនផ្គើនទៅ និងបទបញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
មហាជនសង្ឃឹមនិងជឿជាក់ថា អាជ្ញាធរ មាន សមត្ថកិច្ច ស្រុកស្វាយជ្រំ និងចុះបង្ក្រាប ទីតាំងបនល្បែងស៊ីសងទាំងនោះដើម្បីឲ្យស្របតាមបទបញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕