ខ្លាំងមែន! ផ្គើនបទបញ្ជា នាយករដ្ឋមន្ត្រី បិទនេត្រា បណ្តោយអោយមានល្បែងស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋាន ស្រុកកំពង់ត្របែក…!

ខេត្តព្រែវែង  ៖  ទីតាំងបនល្បែងស៊ីសងខុសច្បាប់ ប្រភេទ ជល់មាន់ តាមអនឡាញ  បើកលេងយ៉ាងអាណាធិបតេយ្យ នៅឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រែវែង សង្ស័យ អាជ្ញាធរ និងសមត្ថកិច្ច  មូលដ្ឋាន  ភ្លេចបទបញ្ជារបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី  ហើយមើលទៅ  បានជាមិនចុះបង្ក្រាប  ឬក៏ត្រូវថ្នាំសណ្ដំ មេបនល្បែង ទើបសម្ងំស្ងៀមធ្វើមិនដឹងបែបនេះ?

សូមបញ្ជាក់ថា  ទីតាំងបនល្បែងជល់មាន់ អនឡាញទាំងនោះ រួមមាន  ៖

១-ផ្ទះលក់កាហ្វេ  នៅភូមិគោកខ្ចក

២-នៅ ផ្សាថ្មី  ក្បែវត្ថគោកខ្ចក  ឃុំគោកខ្ចក  ស្រុកកំពង់ត្របែកខេត្តព្រៃវែង  ។

គួររំលឹកផងដែរថា កាលថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២២ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្តទាំង២៥ខេត្តក្រុង ត្រូវបិទទីតាំង

បនល្បែងស៊ីសង គ្រប់ប្រភេទ ទាំងអស់ អោយខានតែបាន  សម្តេចតេជោ  ហ៊ុន  សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ ស្រុក ក្រុង ខេត្តណា ដែលមិនទប់ ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ ក្នុងមូលដ្ឋានរបស់ខ្លួនទេ! អាជ្ញាធរ និងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ប៉ុន្តែអាជ្ញាធរនិង សមត្ថកិច្ច នៅស្រុកកំពង់ត្របែក ហាក់សម្ងំស្ងៀម មិនបង្ក្រាបទីតាំង បនល្បែងស៊ីសង ប្រភេទ មាន់ជល់ តាមអនឡាញ ដែលបើលេង  ក្នុងមូលដ្ឋាន របស់ខ្លួន ផ្គើនទៅនិងបទបញ្ជារបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា។

មហាជន សង្ឃឹម និងជឿជាក់ថា  អាជ្ញាធរមាន សមត្ថកិច្ច  ស្រុកកំពង់ត្របែក និងចុះបង្ក្រាបទីតាំងបនល្បែងស៊ីសងទាំងនោះ  ដើម្បីឲ្យស្របតាមបទបញ្ជារបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

 

 

អត្ថបទដែលជាប់ទាក់ទង
Open

Close