ភ្នំពេញ៖ ម្ចាស់យានដ្ឋាន ជួសជុលរថយន្ដយីហោ សំណាង ដែរមានអាស័យដ្ឋានស្ថិតនៅសង្កាត់ឃ្មួយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានស្នើឲ្យអង្គភាពសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយដើម្បីជួយរកយុត្តិធម៌ និងភាពត្រឹមត្រូវជូនដល់គាត់ផង ខណៈដែលោក និង ភ្ញៀវដែរយករថយន្ដមកជួសជុលនៅកន្លែងគាត់ មានបញ្ហាជាមួយគ្នា បែជាលេចមុនលោក អធិការរងខណ្ឌសែនសុខព្រះនាម ០៤ តេមកគំរាមរកចាប់លោកដាក់គុកហើយថែមទាំង បោះពាក្យសម្ដីដាក់លោកថា ឲ្យរកអ្នកអន្ដរាគមន៍ឲ្យហើយទៅ។
លោក មុំ សំណាង ដែរជាម្ចាស់យានដ្ឋានជួសជុលរថយន្ដខាងលើបានរៀបរាប់ដំណើរដើមទំនងនៃសាច់រឿងខាងលើ ឲ្យដឹងថាកាលពីជាងពីរខែមុន មានភ្ញៀវយករថយន្ដម៉ាក KIA ព័ណស មកជួសជុលដោយសារតែភ្ញៀវបានចាក់ប្រេងច្រឡំដោយរថយន្ដប្រើម៉ាស៊ុត បែមកចាក់សាំង ដោយចំណាយថ្លៃជួសជុលអស់ជាង ១០០០ ដុល្លារ។
លោកសំណាងថា ក្រោយជួសជុលភ្ញៀវលោកបានយករថយន្ដទៅប្រើប្រាស់ជាធម្មតា មួយរយៈពេលធំមកហើយ លុះមកដល់ក្នុងខែធ្នូឆ្នាំ២០២២ កន្លងទៅភ្ញៀវរូបនោះបានយករថយន្ដនោះមកប្ដូរប្រេងម៉ាស៊ីន កន្លែងលោកម្ដងទៀត ក្រោយធ្វើការប្ដូរប្រេងរួចរាល់ក៏ជិះចេញទៅវិញស្រាប់តែមិនទាន់បានប៉ុន្មានផង រថយន្ដនោះបានឆេះផ្នែកខាងក្នុងរងការខូចខាតយ៉ាងខ្លាំង។ លោកបន្ដឲ្យដឹងទៀតថា ក្រោយឆេះរថយន្ដនោះមក លោកបាននិយាយត្រូវរូវគ្នាជាមួយម្ចាស់រថយន្ដដោយយល់ព្រមទទួលទិញរថយន្ដដែរឆេះនោះក្នុងតម្លៃ ៧៥០០ ដុល្លារ ព្រមទាំងបានធ្វើលិខិតស្នាមត្រឹមត្រូវតែមិនទាន់បានប្រគល់ប្រាក់នោះទេ។
លុះមកដល់ថ្ងៃទី១៥ ខែធ្នូលោកបានទំនាក់ទំនងទៅម្ចាស់រថយន្ដវិញថា ឲ្យលោកសុំទោសផង ដោយសារតែខាងធនាគារគេមិនព្រមឲ្យខ្ចីលុយនោះទេ អញ្ចឹងលោកអាចមកយករថយន្ដទៅវិញបាន ស្រាប់តែភ្លាមនោះ ម្ចាស់រថយន្ដឡាំមប៉ាមិនព្រមដោយអះអាងថាបានធ្វើលិខិតស្នាមរួចរាល់ហើយ ហេតុបានជាមកអញ្ចឹងទៅវិញ ហើយម្ចាស់រថយន្ដបានលើកឡើងថា រថយន្ដរបស់គាត់ឆេះដោយសារតែមកពីជាង។
ម្ចាស់យានដ្ឋានដដែលបានបន្ថែមថា ចំពោះលិខិតស្នាមទិញលក់រថយន្ដនោះពិតជាបានធ្វើហើយប្រាកដមែន ហើយលោកក៏បានទទួលស្គាល់ថា នេះជាកំហុសរបស់លោកដែរបានធ្វើលិខិតស្នាមទិញរួចហើយបែជាថាមិនទិញទៅវិញ ដោយលោករំពឹងថាក្រោយលោករៀបចំឯកសារទៅខាងធនាគារគេឲ្យខ្ចីប្រាក់ តែត្រូវខាងធនាគារបដិសេធទើបលោកប្រាប់ឲ្យ ម្ចាស់រថយន្ដមកយករថយន្ដទៅវិញបាន។
ដោយឡែកចំពោះការឆេះរថយន្ដនោះចំពោះការចោទប្រកាន់មកលើលោក លោកសុំបដិសេធ វាមិនត្រឹមត្រូវនោះទេ ចំពោះរថយន្ដលោកធ្វើផ្នែកម៉ាស៊ីន ប៉ុន្ដែរថយន្ដឆេះផ្នែកខាងក្នុងដូច្នេះវាមិនពាក់ព័ន្ធនិងគ្នានោះទេ លោកក៏បានលើកឡើងដែរថា ដើម្បីដឹងច្បាស់ថារថយន្ដនោះឆេះបណ្ដាលមកពីអ្វីឲ្យប្រាកដមែននោះម្ចាស់រថយន្ដអាចយកជាងជំនាញពីកន្លែងណាមកត្រួតពិនិត្យក៏បាន ដើម្បីឲ្យដឹងការពិតទាំងអស់គ្នា ប្រសិន បេី រក ឃើញ ថា រថយន្ត នោះ ឆេះ បណ្តាល មក ពី ការ ជួសជុល របស់ លោក យល់ ព្រម ចេញ សងថ្លៃ ខូត ទាំង ស្រុង ។
លោក សំណាង បានបន្ដថារឿងដែរលោករៀបរាប់ខាងជាបញ្ហាលោក ជាមួយនិងអតិថិជនលោកតែប៉ុណ្ណោះ ហើយលោកបានលើកឡើងទៀតថាលុះមកដល់ ថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៣នេះ ស្រាប់តែលេចមុខលោក អធិការរងខណ្ឌសែនសុខម្នាក់ ព្រះនាម ០៤ ដែរប្រើប្រាស់លេខទូស័ព្ទ 012 67 68 77 និងលេខ 098 31 61 68 តេមកគំរាមលោកថា គេប្ដឹងអូនឯងហើយ អធិការឲ្យឃាត់ខ្លួនហើយ តិចទៀតដីការដល់ហើយ អូនឯងចាំទទួលផង។
សូមបញ្ជាក់ថា ជុំករណីនេះដែរ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ឃ្មួញ កាលថ្ងៃទី ៤ មករា ឆ្នាំ២០២៣ កន្លងទៅបានចេញលិខិតកោះហៅ លោក មុំ សំណាង ឲ្យមកប៉ុស្ដិ៍ ដើម្បីមកបំភ្លឺតាមបណ្ដឹងរបស់ឈ្មោះ ឈឹម វិឡា នៅថ្ងៃទី ៥ មករា ឆ្នាំ២០២៣ វេលាម៉ោង ៩ និង ៣០ នាទី។
ចំពោះ ភាគី ខាង រថយន្ត វិញ អង្គភាព សារព័ត៌មាន យេីង មិន អាច សុំ ការ បំភ្លឺ បាន នោះ ទេ ដោយសារ តែ មិន មាន លេខ ទំនាក់ទំនង ។
ពាក់ព័ន្ធករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងរង់ចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធផ្សេងទៀត រៀងរាល់ម៉ោងធ្វើការ។