ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ប្រាប់អោយដឹងថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៩ និង២០នាទី កម្លាំងការិយាល័យ សហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចដីឡូតិ៍គ្មានលេខ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស ប៉ុនប៉ងឃាតកម្ម (យកដែកបំពង់ទីប ប្រវែង៥តឹកវាយក្បាលជនរងគ្រោះចំនួន២នាក់ បណ្តាលឲ្យបែកហូរឈាមរងរបួសដេរចំនួន១៣ថ្នេរ) និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ។
ជនសង្ស័យ ឈ្មោះ ខាន់ សុខួច ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រថៃហ្គ័រស្នាក់នៅផ្ទះលេខ៦៤៩ ផ្លូវបេតុង ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក ដុំឥដ្ឋចំនួន ៦ដុំ
ជនរងគ្រោះទី១-ឈ្មោះ ជុំ ម៉ៅ ភេទ ប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ២០១ ផ្លូវលំ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ កសិករ រងរបួសបែកក្បាលដេរចំនួន ១៥ ថ្នេរ ។
ទី២- ឈ្មោះ ដាញ់ សម្បត្តិ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ១១៤ដេអឺ០អឺ១ ផ្លូវលេខ១៣៨ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លក់ដូរ រងរបួសក្បាលដេរចំនួន ១៥ថ្នេរ ។
ទី៣- ឈ្មោះ លី ឃីម ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ កម្មករបោកគួក។
ខូចខាតម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១IR- ២៨៨៦ (បែកក្បាំងខាងស្តាំ ,បែកកុងទ័រ និងបែកចង្កៀងខាងមុខ)។
ប្រភពប្រាប់ថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០០ និង៣០នាទីរំលងអាធ្រាត្រ មានករណី ប៉ុនប៉ងឃាតកម្ម (យកដែកបំពង់ទីបប្រវែង៥តឹកវាយក្បាលជនរងគ្រោះចំនួន២នាក់ បណ្តាលឲ្យបែកហូរឈាមរងរបួសដេរចំនួន១៣ថ្នេរ) និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដែកបំពង់ទីប និងដំបងដែកវាយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IR- 2886 បណ្តាលឲ្យបែកក្បាំងខាងស្តាំ បែកកុងទ័រ និងបែកចង្កៀងខាងមុខ) ប្រព្រឹត្តនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៨ នាក់មាន ឈ្មោះ ខាន់ សុខួច ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ ឈ្មោះ ផន ខួច ហៅ ង៉ោ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ឈ្មោះ សុភាព ភ័ក្រ្តា ហៅ ឡុក ភេទ ប្រុស អាយុ ២៥ ឆ្នាំ ឈ្មោះ ម៉ៅ ភេទ ប្រុស អាយុប្រហែល ២៤ ឆ្នាំ ឈ្មោះ អូន ភេទ ប្រុស អាយុប្រហែល ២៩ ឆ្នាំ ឈ្មោះ រាជ ភេទ ប្រុស អាយុប្រហែល ២១ ឆ្នាំ ឈ្មោះ ស្វាយ រស្មី ភេទ ប្រុស អាយុប្រហែល ២៨ ឆ្នាំ ឈ្មោះ ខាន់ សំរិទ្ធិ ភេទ ប្រុស អាយុ ៣០ ឆ្នាំ នៅពេលឈ្មោះ ជុំ ច័ន្ទថន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ឈ្មោះ ជុំ ម៉ៅ ភេទ ប្រុស អាយុ ៥៥ ឆ្នាំ ,ឈ្មោះ ដាញ់ សម្បត្តិ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ឈ្មោះ ម៉ុង ម៉ាច ភេទ ប្រុស អាយុ ២៩ ឆ្នាំ ឈ្មោះ ហេង ច័ន្ធណៈ ភេទ ប្រុស អាយុ ៣០ ឆ្នាំ និងក្រុមគ្រួសារបានជួបជុំគ្នាផឹកស៊ីឆ្លងឆ្នាំនៅផ្ទះរបស់ឈ្មោះ ជុំ ច័ន្ទថន ផ្ទះកើតហេតុ។
លុះដល់វេលាម៉ោងកើតហេតុឈ្មោះ លី ឃីម ភេទ ប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវជាបងប្អូនរបស់ម្ចាស់ផ្ទះកើតហេតុ បានជិះម៉ូតូមកដល់មុខផ្ទះកើតហេតុ ពេលនោះជនសង្ស័យឈ្មោះ សុភាព ភ័ក្រ្តា ហៅ ឡុក និងឈ្មោះ អូន បានជិះម៉ូតូមកតាមក្រោយហើយសួរទៅឈ្មោះ លី ឃីម ថា ហ្អែងមើលមុខអញចង់មិច ពេលនោះឈ្មោះ លី ឃីម ឆ្លើយតបវិញថា ខ្លួនអត់ស្គាល់បងឯងទេ រួចក៏មានការទាស់ពាក្យសម្តីគ្នា ហើយពេលនោះ ឈ្មោះ ជុំ ម៉ៅ ឈ្មោះ ដាញ់ សម្បត្តិ ឈ្មោះ ម៉ុង ម៉ាច ឈ្មោះ ហេង ចន្ទ័ណៈ ឈ្មោះ ជុំ ច័ន្ទថន និងក្រុមគ្រួសារ ដែលកំពុងអង្គុយផឹកស៊ីនៅក្នុងផ្ទះបានឮក៏នាំគ្នាចេញមកជួយឃាត់កុំឲ្យឈ្លោះគ្នា ពេលនោះស្រាប់តែជនសង្ស័យឈ្មោះ ខាន់ សុខួច,ឈ្មោះ ផន ខួច ហៅ ង៉ោ ,ឈ្មោះ សុភាព ភ័ក្រ្តា ហៅ ឡុក ឈ្មោះ ម៉ៅ ឈ្មោះ អូន ឈ្មោះ រាជ ឈ្មោះ ស្វាយ រស្មី ឈ្មោះ ខាន់ សំរិទ្ធិ ដែលកំពុងអង្គុយផឹកស៊ីនៅក្នុងផ្ទះរបស់ឈ្មោះ ខាន់ សុខួច នៅជិតផ្ទះកើតហេតុ បានឃើញក៏នាំគ្នាដើរសំដៅមកកន្លែងកើតហេតុ ដោយឈ្មោះ ផន ខួច ហៅ ង៉ោ កាន់ដំបងដែកទីបប្រវែង៥តឹក ហើយឈ្មោះ សុភាព ភ័ក្រ្តា ហៅ ឡុក កាន់ដំបងដែក ពេលទៅដល់ផ្ទះកើតហេតុ ឈ្មោះ ខាន់ សុខួច និងបក្ខពួកបានយកដៃរុញ និងវាយទៅលើឈ្មោះ ជុំ ម៉ៅ ចំណែកឈ្មោះ ផន ខួច ហៅ ង៉ោ បានយកបំពង់ទីបដែកវាកាន់នៅដៃវាយទៅលើឈ្មោះ ជុំ ម៉ៅ និងឈ្មោះ ដាញ់ សម្បត្តិ ចំក្បាលបណ្តាលឲ្យបែកក្បាលហូរឈាមរងរបួសជាទម្ងន់ ហើយក្រុមជនរងគ្រោះនិងក្រុមគ្រួសារបាននាំគ្នាចូលទៅក្នុងផ្ទះទាញទ្វារបិទ។
បន្ទាប់មកឈ្មោះ សុភាព ភ័ក្រ្តា ហៅ ឡុក ឈ្មោះ ផន ខួច ហៅ ង៉ោ ឈ្មោះ អូន និងបក្ខពួកបានយកដែកទៅវាយលើម៉ូតូរបស់ឈ្មោះ លី ឃីម ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IR- 2886 បណ្តាលឲ្យបែកក្បាំងខាងស្តាំ បែកកុងទ័រ និងបែកចង្កៀងខាងមុខ និងយកដុំអិដ្ឋគប់ចូលផ្ទះរបស់ជនរងគ្រោះបន្ថែមទៀត រួចហើយជនសង្ស័យនិងបក្ខពួកនាំគ្នាគេចខ្លួនបាត់អស់។
ក្រោយកើតហេតុជនសង្ស័យឈ្មោះ ខាន់ សុខួច បានមើលហ្វេសប៊ុកឃើញ ផេករបស់ ឈ្មោះ ផែង វណ្ណៈ ផ្សាយនៅក្នុង បណ្តាញសង្គមថា នឹងឲ្យសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យដែលបានធ្វើសកម្មភាពក្នុងករណី ខាងលើដើម្បីចាត់ការតាមច្បាប់ ឈ្មោះ ខាន់ សុខួច ក៏បានឆាតតាម Messenger ទៅប្រាប់ឲ្យបក្ខពួករបស់វា ឈ្មោះ សុភាព ភ័ក្រ្តា ហៅ ឡុក ឈ្មោះ ផន ខួច ហៅ ង៉ោ រត់គេចខ្លួន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ។