ចាក់សម្លាប់ គ្រូបង្រៀនម្នាក់ ក្នុងក្រុងខេមរភូមិន្ទ ផ្តើមចេញពីទំនាស់ពាក្យសំដី!

ខេត្តកោះកុង៖ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ប្រាប់អោយដឹងថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៧ និង ០០នាទី ស្ថិតនៅចំណុចខាងជើង វិហារអ៊ីស្លាម ក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានករណី ឃាតកម្ម បង្ករដោយ ជនសង្ស័យ ឈ្មោះ ដី ឡើនី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សាសនាឥស្លាម មុខរបរលក់ដូរ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានយកកូនកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ម៉ើត សើយូទី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សាសនាឥស្លាម មុខរបរគ្រូបង្រៀន មានទីលំនៅ ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បណ្ដាលឱ្យស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ។

សមត្ថកិច្ច បញ្ជាក់ថា មូលហេតុ ឈានដល់ការចាក់សម្លាប់ ខាងលើ ផ្តើមចេញ ពី ទំនាស់ពាក្យសំដី។

រហូតដល់ម៉ោង១៧ និង ៣០នាទីសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅក្នុងផ្ទះ របស់ខ្លួនរួចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដើម្បីធ្វើតាមនីតិវិធីច្បាប់ ។

ក្នុងនោះ ដកហូតបាន វត្ថុតាង កាំបិតចុងស្រួច ១ដើម ។

អត្ថបទដែលជាប់ទាក់ទង
Open

Close