ទ្រាំលែងបាន អស់ទាំងប្រពន្ធកូន និងទ្រព្យសម្បត្តិ ដាច់ចិត្តសំពះអង្វរ លោកជំទាវ ហ៊ុន ស៊ីណាត ជួយអន្តរាគមន៍ផង!
ភ្នំពេញ៖ ក្នុងផេកផ្លូវការ របស់ លោកជំទាវ ហ៊ុន ស៊ីណាត Sinath Hun បានបង្ហោះ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២៣ ដែលមានខ្លឹមសារថា៖ រឿងមួយនេះ សូមចម្លងច្បាប់ដើមទាំងស្រុង របស់ក្មួយ ពឹងពាក់ខ្ញុំ សូម លោករដ្ឋមន្ត្រីការពារប្រទេស ជួយគាត់ផង
ដោយក្តីគោរពជូន លោកជំទាវ ជាទីគោរព ខ្ញុំបាទឈ្មោះ លាន សុទ្ធី ជាជនជាតិខ្មែររស់នៅប្រទេអាមេរិច មានរឿងអយុត្តិធម៌ចង់អោយលោកជំទាវជួយរកយុត្តិធម៌ជូនខ្ញុំបាទដោយក្តីគោរព ដោយ លោកមន្រ្តីវរសេនីទោ ឈ្មោះ សេង គីរី បានលួចសាហាយស្មន់ ជាមួយប្រពន្ធខ្ញុំ បាទ ឈ្មោះ ផាន់ ចិន្តា រួចហើយ សេង គីរី បានផ្ញើរវីឌីអូ រួមមេត្រី ជាមួយគ្នា និងរូបថតឲ្យខ្ញុំបាទ ឈឺចិត្ត រួចហើយ លោក សេង គីរី មន្រ្តីយោធាភូមិភាគ៥ បានផ្ញើរសម្លេងគំរាមគំហែងសម្លាប់ ខ្ញុំបាទជាបន្តបន្តាប់ គេអាងអំណាច គេនៅលើច្បាប់តែគេបំពានច្បាប់។
ខ្ញុំបាទពិតជាឈឺចាប់ណាស់ ខ្ញុំបាទអស់ទាំងទ្រព្យសម្បត្ត អស់ទាំងប្រពន្ធហើយ គេមិនអោយនិយាយនិងជួបមុខកូនស្រី ជាទីស្រឡាញ់ទៀត អស់រយៈពេលជិត៣ឆ្នាំហើយ ដោយសារតែ មន្រ្តីយោធាភូមិភាគ៥ សេង គីរី ប្រើអំណាច ក៌មិនអោយខ្ញុំបាទ ជួបមុខកូនស្រីខ្ញុំ ជាដាច់ខាត់ ទោះបីខាង តុលាការ កាត់ក្តីអោយខ្ញុំបាទឈ្នះហើយ ក៌ដោយពួកគេ នៅតែមិនព្រមចប់។
ខ្ញុំបាទគ្មានអំណាច គ្មានបុណ្យស័ក្តិ អស់ទាំងទ្រព្យសម្បត្តិ ពីខ្លួន ដូច្នេះហើយ ខ្ញុំបាទ មានតែសុំអង្វរ ដល់ លោកជំទាវ ជួយរកយុត្តិធម៌ ដល់ខ្ញុំបាទផង ដោយក្តីគោរពីចំងាយ ពីប្អូន លាន សុទ្ធី ។