ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ សូមថ្លែងអំណរគុណដល់ លោក ហែម ដារិទិ្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និង លោកស្រី ដែលបានឧបត្ថម្ភថវិកា ផ្ទាល់ខ្លួនមួយចំនួន ជូនដល់កម្លាំងនគរបាលខណ្ឌមានជ័យ ក្នុងការចុះបង្រ្កាបករណីហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៤ និង ៣០នាទីទាបភ្លឺ ។