ទើបតែដឹងថា សំណង់ត្រចៀកកាំ ￸របស់លោកឧកញ៉ា គា ធី សាងសង់ដោយគ្មានច្បាប់ ហើយចាក់រំលោភចូលព្រែកទៀត?

ខេត្តកោះកុង៖ នាថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះ￸កុង បានដឹកនាំ￸ក្រុមការងារ ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ប្រជុំពិភាក្សា និងចុះពិនិត្យទីតាំ￸ងសំណង់ត្រចៀកកាំ￸ មួយកន្លែងរបស់ លោកឧកញ៉ា គា ធី មានទីតាំងស្ថិតនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល។

បន្ទាន់ពីកិច្ចប្រជុំពិភាក្សា និងការចុះពិនិត្យទីតាំ￸ងជាក់ស្តែង លោក សុខ សុទ្ធី បានណែនាំដូចខាងក្រោម៖

១-សំណង់ត្រចៀកកាំ ដែលសាងសង់ដោយគ្មានច្បាប់អនុញ្ញាត ត្រូវតែផ្អាកការសាងសង់ជាដាច់ខាត។ ម្ចាស់សំណង់ ត្រូវរៀបចំសំណុំឯកសារស្នើសូមច្បាប់អនុញ្ញាតឱ្យបានរួចរាល់ក្នុងរយៈពេល ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែមករា ឆ្នំា￸២០២៣។

ប្រសិនបើក្នុងរយៈពេលមួយសប្តាហ៍នេះ￸ ម្ចាស់សំណង់មិនស្នើសូមច្បាប់អនុញ្ញាឱ្យបានត្រឹមត្រូវទេ រដ្ឋបាលខេត្តនឹងឱ្យមេធាវីរដ្ឋបាលខេត្ត សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រៀបចំឯកសារដាក់ពាក្យបណ្តឹង។

២-អាចម៍ដី ដែលបានចាក់រំលោភចូលព្រែក ម្ចាស់សំណង់ត្រូវកាយយកអាចដីនេះ￸ចេញវិញ (កាយចេញ១០ម៉ែត្រ)។

៣-ចំពោះ￸របងដែលបានសាងសង់ រំលោភចូលចំណីផ្លូវ ម្ចាស់សំណង់ត្រូវរុះរើចេញ។ ក្នុងករណី ម្ចាស់សំណង់ចង់សាងសង់របងឡើងវិញ ត្រូវសហការ ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។

៤-ករណីសំណង់គ្មានច្បាប់អនុញ្ញាតនេះ￸ រដ្ឋបាលខេត្តនឹងចេញលិខិតជូនដំណឹងទៅម្ចាស់សំណង់ ហើយរដ្ឋបាលស្រុកស្រែអំបិល ត្រួតពិនិត្យ តាមដានការអនុវត្ត នៃខ្លឹមសារលិខិតរបស់រដ្ឋបាលខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

អត្ថបទដែលជាប់ទាក់ទង
Open

Close