លោក កែវ វ៉ាន្នី ៖ ខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា នៅទីក្រុងស្តុកតុន មានប្រជាពលរដ្ឋ ចូលរួមប្រមាណ ៣០០នាក់
ពីទីក្រុងស្តុកតុន រដ្ឋកាលីហ្វរញ៉ា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានប្រារព្វពិធីខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៣) ដែលមានប្រជាពលរដ្ឋ ចូលរួមប្រមាណ ៣០០នាក់។
កម្មវិធីអបអរសារទរ ខួបអនុស្សាវរីយ៍លើកទី៤៤ នេះក្រោមអធិបតីភាព ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ធអាមេរិក ឯកឧត្តម សរ សេរីវិត្រ ប្រធានក្រុមការងារ អង្គការចាត់យុវជនគណបក្សប្រជាជនទទួលបន្ទុកឆ្នេរខាងលិច សហរដ្ឋអាមេរិក រួមនិង លោក កែវ វ៉ាន្នី ប្រធានក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុករដ្ឋ កាលីហ្វរញ៉ា សហរដ្ធអាមេរិក។
លោក កែវ វ៉ាន្នី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគណកម្មាធិការអនុសាខាបក្ស យុវជនបក្ស ដែលបានសហការរៀបចំកម្មវិធី ជាមួយក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុករដ្ធកាលីហ្វរញ៉ា។