សម្តេចតេជោ ៖ រៀបការ មានភ្លេង ឬ អត់ភ្លេង គ្មានអ្វីខុសគ្នាទេ បញ្ហាស្ថិតត្រង់ថា ស្រឡាញ់ស្មោះត្រង់យោគយល់ឲ្យគ្នាឬអត់?

ភ្នំពេញ៖ ទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាល្ងាចថ្ងៃទី៤ មករា ២០២៣ បានបង្ហោះខ្លឹមសារទាំងស្រុងថា ៖ ថ្ងៃស្អែក ជាខួប៤៧ឆ្នាំ នៃថ្ងៃរៀបការ (៥ មករា ១៩៧៦-៥ មករា ២០២៣)។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ពេលវេលាដ៍លំបាកបំផុត ជាមួយទឹកភ្នែករាប់លានដំណក់ ប្តីប្រពន្ធយើងបានរួមជាមួយប្រជាជនកម្ពុជាក្រោកឈរឡើងតស៊ូដើម្បីការរស់រានមានជិវិតនិងការអភិវឌ្ឍន៍ ដូចសព្វថ្ងៃ។ សម្តេចតេជោ បន្តថា យើងមិននឹកស្មានថា យើងអាចរស់រហូតមកដល់ពេលនេះ ឡើយបើប្រៀបជាមួយការលំបាកនាពេលនោះ។

យើងក៍មិនបានគិតថាយើងមានកូន និងចៅចំនួនច្រើន ដែលគួរស្រឡាញ់ដូចសព្វថ្ងៃនេះដែរ។

មេរៀន បានបង្ហាញថា រៀបការមានភ្លេង ឬអត់ភ្លេង គ្មានអ្វីខុសគ្នាទេ បញ្ហាស្ថិតត្រង់ថាស្រឡាញ់ស្មោះត្រង់យោគយល់ឲ្យគ្នាឬអត់? បែកបាក់ ឬស្ថិតស្ថេរ ស្ថិតនៅលើចំណុចនេះហើយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close