នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកថ្មី ដឹកនាំកិច្ចប្រជុំបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក …!

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២៣ លោកវរសេនីយ៍ទោ ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក តំណាងលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង ទទួលផែនការងារនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក លិខិតបទដ្ឋានផ្សេងៗ កាយវិការបញ្ជាចរាចរណ៍ និងលំហាត់របៀបដល់មន្ត្រីជាប់កិច្ចសន្យារដ្ឋបាលរាជធានីភ្នំពេញ ដែលមានសិក្ខាកាមចូលរួមចំនួន ២៩០នាក់ រយ:ពេល០៥ថ្ងៃ មានចំនួន០៦វគ្គ (ក្នុង០១វគ្គ ចំនួន៥០នាក់)។

កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោកនាយរងការិយាល័យ ដែលជាគ្រូបង្គោល លោកនាយ-នាយរងផ្នែក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close