អភិបាលរងខណ្ឌមានជ័យម្នាក់ ចុះដោះស្រាយវិវាទ ការសាងសង់របង ប៉ះទង្គិច ជាមួយអ្នកសារព័ត៌មាន អភិបាលខណ្ឌ ចេញមុខសុំទោសជំនួស….!
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ មករា ២០២៣នេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ សូមទោស បងប្អូនអ្នកសារព័ត៌មាន ដែលមានការប៉ះទង្គិចកាលពីម្សិលមិញ ក្នុងការចុះដោះស្រាយវិវាទ ការសាងសង់របង នៅភូមិសន្សំកុសល់១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពឹញ ។
លោកអភិបាលខណ្ឌមានជ័យ បញ្ជាក់ បន្ថែមថា ការប៉ះនេះ ដោយសារ លោក សេង គន្ធ អភិបាលរង មិនចង់អោយមានការផ្សាយ ពីភាគីទាំងសងខាង ខ្លាចមានហិង្សា។
លោក ហែម ដារិទ្ធិ នៅតែកោតសរសើរចំពោះ លោកអភិបាលរងខណ្ឌមានជ័យ ទាំងអស់ ក្នុងការចុះដោះស្រាយសម្របសម្រួលបានលឿន រាល់ពេលដែលទទួលនៅចំណារ បញ្ជាភ្លាមៗ ដូច ករណី ខាហលើ អញ្ចឹងដែរ…។