ចិញ្ចេីមផ្លូវក្រាលថ្មក្រានីត មិនត្រូវបានអនុញ្ញាតឱ្យទុកដាក់សម្ភារៈ ការធ្វេីអាជីវកម្ម ឬជាចំណតយានយន្តឡេីយ
រដ្ឋបាលក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនបញ្ឈប់យកចិញ្ចេីមផ្លូវក្រានីតធ្វេីជាកន្លែងប្រកបអាជីវកម្ម ឬចតយាន្តយន្ត និងទុកដាក់សម្ភារៈផ្សេងៗ ដែលសកម្មភាពទាំងនេះធ្វេីឱ្យបាក់បែក ប្រេះស្រាំថ្មក្រានីត បាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់សោភ័ណភាពទីក្រុង។
ចិញ្ចេីមផ្លូវក្រាលថ្មក្រានីត ដែលគណៈកម្មាធិការគ្រប់គ្រងតំបន់ឆ្នេរ បានស្ថាបនាឡេីងគឺសម្រាប់តែអ្នកធ្វេីដំណេីរដោយថ្មេីរជេីង ដេីរ ឬរត់ហាត់កីឡា រទេះជនពិការ ជិះកង់ (តាមដងផ្លូវមួយចំនួន) និងដេីម្បីលេីកកម្ពស់សោភ័ណភាពតាមដងផ្លូវសាធារណៈ៕







